មាន​មូល​នៃ​គ្នា​និង​គ្នា​ជា​មូល ដោយ​កុសល​មូល ពួក​ធម៌​ទាំងអស់​នោះ ជាកុសល​មូល​ឬ។ អើ។
 [១០] ពួក​ធម៌​ណាមួយ ជាអកុសល ពួក​ធម៌​ទាំងអស់​នោះ ជាអកុសល​មូល​ឬ។ ពួក​អកុសលមូល​មានត្រឹមតែ ៣ ឯ​ពួក​ធម៌​ជាអកុសល​ដ៏​សេស មិនមែន​ឈ្មោះថា អកុសលមូល​ឡើយ។ មួយ​យ៉ាង​ទៀត ពួក​ធម៌​ណា ជាអកុសល​មូល ពួក​ធម៌​ទាំងអស់​នោះ ជាអកុសល​ឬ។ អើ។ ពួក​ធម៌​ណាមួយ ជាអកុសល ពួក​ធម៌​ទាំងអស់​នោះ មាន​មូល​តែមួយ ដោយ​អកុសលមូល​ឬ។ អកុសល ជា​អហេតុកៈ មិនមែន​មាន​មូល​តែមួយ ដោយ​អកុសលមូល​ឡើយ ឯអកុសល ជាស​ហេតុ​កៈ ទើប​មាន​មូល​តែមួយ ដោយ​អកុសលមូល។ មួយ​យ៉ាង​ទៀត ពួក​ធម៌​ណា មាន​មូល​តែមួយ ដោយ​អកុសលមូល ពួក​ធម៌​ទាំងអស់​នោះ ជាអកុសល​ឬ។ រូប មាន​អកុសល​ជាស​មុ​ដ្ឋាន មាន​មូល​តែមួយ ដោយ​អកុសលមូល តែ​មិនមែន​ជាអកុសល​ឡើយ ឯអកុសល មាន​មូល​តែមួយ ដោយ​អកុសលមូល​ផង ជាអកុសល​ផង។ ពួក​ធម៌​ណាមួយ មាន​មូល​តែមួយ ដោយ​អកុសលមូល ពួក​ធម៌​ទាំងអស់​នោះ មាន​គ្នា​និង​គ្នា​ជា​មូល ដោយ​អកុសលមូល​ឬ។ មូល​ទាំងឡាយ​ណា ជាអកុសល​មូល កើត​ក្នុង​ទី​ជាមួយគ្នា (មូល​ទាំងឡាយ​នោះ) មាន​មូល​តែមួយ​ផង
ថយ | ទំព័រទី ១៤ | បន្ទាប់