ហៅថា មនាយតនៈ​ដែរ​ឬ។ មនាយតនៈ ហៅថា អាយតនៈ​ផង ហៅថា មនាយតនៈ​ផង អាយតនៈ​ទាំងឡាយ​ដ៏​សេស ហៅថា អាយតនៈ​ទាំងឡាយ មិន​ហៅថា មនាយតនៈ​ទេ។ (ចក្កៈ បណ្ឌិត​គប្បី​ចងក្រង​ទុក)។
 [២៩៥] មិនមែន​ចក្ខុ មិន​ហៅថា អាយតនៈ​ទេ​ឬ។ អាយតនៈ​ទាំងឡាយ​ដ៏​សេស វៀរលែងតែ​ចក្ខុ​ចេញ មិន​ហៅថា​ចក្ខុ​ទេ ហៅថា អាយតនៈ​ទាំងឡាយ អាយតនៈ​ទាំងឡាយ​ដ៏​សេស វៀរលែងតែ​ចក្ខុ និង​អាយតនៈ​ចេញ មិន​ហៅថា ចក្ខុ​ផង មិន​ហៅថា អាយតនៈ​ទាំងឡាយ​ផង។ មិនមែន​អាយតនៈ​ទាំងឡាយ មិន​ហៅថា សោតាយតនៈ​ទេ​ឬ។ អើ។បេ។ មិនមែន​ចក្ខុ មិន​ហៅថា អាយតនៈ​ទេ​ឬ។ អាយតនៈ​ទាំងឡាយ​ដ៏​សេស វៀរលែងតែ​ចក្ខុ​ចេញ មិន​ហៅថា ចក្ខុ​ទេ ហៅថា អាយតនៈ​ទាំងឡាយ អាយតនៈ​ទាំងឡាយ​ដ៏​សេស វៀរលែងតែ​ចក្ខុ និង​អាយតនៈ​ចេញ មិន​ហៅថា ចក្ខុ​ផង មិន​ហៅថា អាយតនៈ​ទាំងឡាយ​ផង។ មិនមែន​អាយតនៈ​ទាំងឡាយ មិន​ហៅថា ឃានាយតនៈ។បេ។ មិនមែន​អាយតនៈ​ទាំងឡាយ មិន​ហៅថា ធម្មាយតនៈ​ទេ​ឬ។ អើ។ មិនមែន​សោតៈ មិន​ហៅថា អាយតនៈ​ទេ​ឬ។ វៀរលែងតែ​សោតៈ។បេ។ វៀរលែងតែ​ឃានៈ វៀរលែងតែ​ជិវ្ហា​ចេញ។បេ។ មិន​ហៅថា អាយតនៈ​ទាំងឡាយ​ផង។ មិន​មែ​នកាយៈ
ថយ | ទំព័រទី ១៤០ | បន្ទាប់