មិន​ហៅថា អាយតនៈ​ទេ​ឬ។ អើ។ មិនមែន​អាយតនៈ​ទាំងឡាយ មិន​ហៅថា ចក្ខា​យតនៈ​ទេ​ឬ។ អើ។បេ។ មិនមែន​អាយតនៈ​ទាំងឡាយ មិន​ហៅថា ធម្មាយតនៈ​ទេ​ឬ។ អើ។បេ។ មិនមែន​ធម្មៈ មិន​ហៅថា អាយតនៈ​ទេ​ឬ។ អើ។ មិនមែន​អាយតនៈ​ទាំងឡាយ មិន​ហៅថា ចក្ខា​យតនៈ​ទេ​ឬ។ អើ។ មិនមែន​ធម្មៈ មិន​ហៅថា អាយតនៈ​ទេ​ឬ។ អើ។ មិនមែន​អាយតនៈ​ទាំងឡាយ មិន​ហៅថា សោតាយតនៈ​ទេ​ឬ។ អើ។បេ។ មិនមែន​អាយតនៈ​ទាំងឡាយ មិន​ហៅថា មនាយតនៈ​ទេ​ឬ។ អើ។ (ចក្កៈ បណ្ឌិត​គប្បី​ចងក្រង​ទុក)។

ចប់ បណ្ណ​ត្តិ​វារៈ ។


បវត្តិ​វារៈ


 [២៩៦] ចក្ខា​យតនៈ របស់​សត្វ​ណា កើតឡើង សោតាយតនៈ របស់​សត្វ​នោះ កើតឡើង​ដែរ​ឬ។ ពួក​សត្វ​ដែល​ប្រកបដោយ​ចក្ខុ មិន​មាន​សោតៈ កាល​ចាប់បដិសន្ធិ ចក្ខា​យតនៈ របស់​សត្វ​ទាំងនោះ កើតឡើង តែ​សោតាយតនៈ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ទេ ពួក​សត្វ​ដែល​ប្រកបដោយ​ចក្ខុ ប្រកបដោយ​សោតៈ កាល​ចាប់បដិសន្ធិ ចក្ខា​យតនៈ​របស់​សត្វ​ទាំងនោះ កើតឡើង​ផង
ថយ | ទំព័រទី ១៤១ | បន្ទាប់