[១៩] ពួក​ធម៌​ណាមួយ ជា​នាម ពួក​ធម៌​ទាំងអស់​នោះ មាន​មូល​នៃ​នាម​ជា​មូល​ឬ។ មូល​នៃ​នាម​ជា​មូល​ទាំងឡាយ មានត្រឹមតែ ៩ ប៉ុណ្ណោះ ឯ​ពួក​ធម៌​ជា​នាម​ដ៏​សេស មិនមែន​មាន​មូល​នៃ​នាម​ជា​មូល​ឡើយ។ មួយ​យ៉ាង​ទៀត ពួក​ធម៌​ណា មាន​មូល​នៃ​នាម​ជា​មូល ពួក​ធម៌​ទាំងអស់​នោះ ជា​នាម​ឬ។ អើ។ ពួក​ធម៌​ណាមួយ ជា​នាម ពួក​ធម៌​ទាំងអស់​នោះ មាន​មូល​តែមួយ​ជា​មូល ដោយ​នាម​មូល​ឬ។ នាម​ជា​អហេតុកៈ មិនមែន​មាន​មូល​តែមួយ​ជា​មូល ដោយ​នាម​មូល​ឡើយ ឯនាម​ជាស​ហេតុ​កៈ ទើប​មាន​មូល​តែមួយ​ជា​មូល ដោយ​នាម​មូល។ មួយ​យ៉ាង​ទៀត ពួក​ធម៌​ណា មាន​មូល​តែមួយ​ជា​មូល ដោយ​នាម​មូល ពួក​ធម៌​ទាំងអស់​នោះ ជា​នាម​ឬ។ រូប មាន​នាម​ជាស​មុ​ដ្ឋាន មាន​មូល​តែមួយ​ជា​មូល ដោយ​នាម​មូល តែ​មិនមែន​ជា​នាម​ឡើយ ឯនាម​មាន​មូល​តែមួយ​ជា​មូល ដោយ​នាម​មូល​ផង ជា​នាម​ផង។ ពួក​ធម៌​ណាមួយ មាន​មូល​តែមួយ​ជា​មូល ដោយ​នាម​មូល ពួក​ធម៌​ទាំងអស់​នោះ មាន​មូល​នៃ​គ្នា​និង​គ្នា​ជា​មូល ដោយ​នាម​មូល​ឬ។ មូល​ទាំងឡាយ​ណា ជា​នាម​មូល កើត​ក្នុង​ទី​ជាមួយគ្នា (មូល​ទាំងឡាយ​នោះ) មាន​មូល​តែមួយ​ជា​មូល​ផង មាន​មូល​នៃ​គ្នា​និង​គ្នា​ជា​មូល​ផង ឯ​ពួក​ធម៌​ដ៏​សេស ដែល​កើត​ព្រមគ្នា​នឹង​នាម​មូល គ្រាន់តែ​មាន​មូល​តែមួយ​ជា​មូល ដោយ​នាម​មូល តែ​មិនមែន​មាន​មូល​នៃ​គ្នា​និង​គ្នា​ជា​មូល​ឡើយ។
ថយ | ទំព័រទី ២៤ | បន្ទាប់