មួយ​យ៉ាង​ទៀត ពួក​ធម៌​ណា មាន​មូល​នៃ​គ្នា​និង​គ្នា​ជា​មូល ដោយ​នាម​មូល ពួក​ធម៌​ទាំងអស់​នោះ ជា​នាម​ឬ។ អើ។
 [២០] ពួក​ធម៌​ណាមួយ ជា​នាម ពួក​ធម៌​ទាំងអស់​នោះ មាន​នាម​ជា​មូល​ឬ។ នាម​ជា​អហេតុកៈ មិនមែន​មាន​នាម​ជា​មូល​ឡើយ ឯនាម ជាស​ហេតុ​កៈ ទើប​មាន​នាម​ជា​មូល។ មួយ​យ៉ាង​ទៀត ពួក​ធម៌​ណា មាន​នាម​ជា​មូល ពួក​ធម៌​ទាំងអស់​នោះ ជា​នាម​ឬ។ រូប មាន​នាម​ជាស​មុ​ដ្ឋាន មាន​នាម​ជា​មូល តែ​មិនមែន​ជា​នាម​ឡើយ ឯនាម មាន​នាម​ជា​មូល​ផង ជា​នាម​ផង។ ពួក​ធម៌​ណាមួយ ជា​នាម ពួក​ធម៌​ទាំងអស់​នោះ មាន​មូល​តែមួយ ដោយ​នាម​មូល​ឬ។ នាម ជា​អហេតុកៈ មិនមែន​មាន​មូល​តែមួយ ដោយ​នាម​មូល​ឡើយ ឯនាម ជាស​ហេតុ​កៈ ទើប​មាន​មូល​តែមួយ ដោយ​នាម​មូល។ មួយ​យ៉ាង​ទៀត ពួក​ធម៌​ណា មាន​មូល​តែមួយ ដោយ​នាម​មូល ពួក​ធម៌​ទាំងអស់​នោះ ជា​នាម​ឬ។ រូប មាន​នាម​ជាស​មុ​ដ្ឋាន មាន​មូល​តែមួយ ដោយ​នាម​មូល តែ​មិនមែន​ជា​នាម​ឡើយ ឯនាម មាន​មូល​តែមួយ ដោយ​នាម​មូល​ផង ជា​នាម​ផង។ ពួក​ធម៌​ណាមួយ មាន​មូល​តែមួយ ដោយ​នាម​មូល ពួក​ធម៌​ទាំងអស់​នោះ មាន​គ្នា​និង​គ្នា​ជា​មូល ដោយ​នាម​មូល​ឬ។ មូល​ទាំងឡាយ​ណា ជា​នាម​មូល កើត​ក្នុង​ទី​ជាមួយគ្នា (មូល​ទាំងឡាយ​នោះ) មាន​មូល​តែមួយ​ផង មាន​គ្នា​និង​គ្នា​ជា​មូល​ផង ឯ​ពួក​ធម៌​ដ៏​សេស ដែល​កើត​ព្រមគ្នា នឹង​នាម​មូល
ថយ | ទំព័រទី ២៥ | បន្ទាប់