សញ្ញាខន្ធ របស់​សត្វ​ណា នឹង​រលត់​ទៅ ក្នុង​ទីណា វេទនាខន្ធ របស់​សត្វ​នោះ រលត់​ហើយ ក្នុង​ទីនោះ​ដែរ​ឬ។ ពួក​សត្វ​កាល​ចូល​ទៅកាន់​សុទ្ធាវាស សញ្ញាខន្ធ របស់​សត្វ​ទាំងនោះ នឹង​រលត់​ទៅ ក្នុង​ទីនោះ ឯវេទនាខន្ធ របស់​សត្វ​ទាំងនោះ មិន​រលត់​ហើយ ក្នុង​ទីនោះ​ទេ សញ្ញាខន្ធ របស់​សត្វ​ទាំងនោះ ក្រៅ​នេះ ជាច​តុ​វោ​កា​រៈ និង​បញ្ច​វោ​កា​រៈ នឹង​រលត់​ទៅ​ផង វេទនាខន្ធ រលត់​ហើយ​ផង ក្នុង​ទីនោះ។
 [២១៥] រូបក្ខន្ធ របស់​សត្វ​ណា មិន​រលត់​ហើយ វេទនាខន្ធ របស់​សត្វ​នោះ នឹង​មិន​រលត់​ទៅ​ដែរ​ឬ។ មិន​មាន​ទេ។ មួយ​យ៉ាង​ទៀត វេទនាខន្ធ របស់​សត្វ​ណា នឹង​មិន​រលត់​ទៅ រូបក្ខន្ធ របស់​សត្វ​នោះ មិន​រលត់​ទៅ​ហើយ​ដែរ​ឬ។ រលត់​ហើយ។
 [២១៦] វេទនាខន្ធ របស់​សត្វ​ណា មិន​រលត់​ហើយ សញ្ញាខន្ធ របស់​សត្វ​នោះ នឹង​មិន​រលត់​ទៅ​ដែរ​ឬ។ មិន​មាន​ទេ។ មួយ​យ៉ាង​ទៀត សញ្ញាខន្ធ របស់​សត្វ​ណា នឹង​មិន​រលត់​ទៅ វេទនាខន្ធ របស់​សត្វ​នោះ មិន​រលត់​ហើយ​ដែរ​ឬ។ រលត់​ហើយ។
 [២១៧] រូបក្ខន្ធ មិន​រលត់​ហើយ ក្នុង​ទីណា។បេ។
 [២១៨] រូបក្ខន្ធ របស់​សត្វ​ណា មិន​រលត់​ហើយ ក្នុង​ទីណា វេទនាខន្ធ របស់​សត្វ​នោះ នឹង​មិន​រលត់​ទៅ ក្នុង​ទីនោះ​ដែរ​ឬ។ ពួក​សត្វ កាល​ចូល​ទៅកាន់​សុទ្ធាវាស និង​ពួក​អរូបព្រហ្ម រូបក្ខន្ធ របស់​សត្វ​ទាំងនោះ
ថយ | ទំព័រទី ៩៨ | បន្ទាប់