មិន​រលត់​ហើយ ក្នុង​ទីនោះ ឯវេទនាខន្ធ របស់​សត្វ​ទាំងនោះ មិនមែន​ជា​នឹង​មិន​រលត់​ទៅ ក្នុង​ទីនោះ​ទេ ពួក​សត្វ កាល​បរិនិព្វាន ក្នុង​សុទ្ធាវាស បរិនិព្វាន ក្នុង​អរូបភព រូបក្ខន្ធ របស់​សត្វ​ទាំងនោះ មិន​រលត់​ហើយ​ផង វេទនាខន្ធ នឹង​មិន​រលត់​ទៅ​ផង ក្នុង​ទីនោះ។ មួយ​យ៉ាង​ទៀត វេទនាខន្ធ របស់​សត្វ​ណា នឹង​មិន​រលត់​ទៅ ក្នុង​ទីណា រូបក្ខន្ធ របស់​សត្វ​នោះ មិន​រលត់​ហើយ ក្នុង​ទីនោះ​ដែរ​ឬ។ ពួក​សត្វ កាល​បរិនិព្វាន ក្នុង​បញ្ចវោការ​ភព និង​ពួក​អសញ្ញ​សត្វ វេទនាខន្ធ របស់​សត្វ​ទាំងនោះ នឹង​មិន​រលត់​ទៅ ក្នុង​ទីនោះ ឯរូបក្ខន្ធ របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិន​រលត់​ហើយ ក្នុង​ទីនោះ​ទេ។ ពួក​សត្វ កាល​បរិនិព្វាន ក្នុង​សុទ្ធាវាស បរិនិព្វាន​ក្នុង​អរូបភព វេទនាខន្ធ របស់​សត្វ​ទាំងនោះ នឹង​មិន​រលត់​ទៅ​ផង រូបក្ខន្ធ មិន​រលត់​ហើយ​ផង ក្នុង​ទីនោះ។
 [២១៩] វេទនាខន្ធ របស់​សត្វ​ណា មិន​រលត់​ហើយ ក្នុង​ទីណា សញ្ញាខន្ធ របស់​សត្វ​នោះ នឹង​មិន​រលត់​ទៅ ក្នុង​ទីនោះ​ដែរ​ឬ។ ពួក​សត្វ កាល​ចូល​ទៅកាន់​សុទ្ធាវាស វេទនាខន្ធ របស់​សត្វ​ទាំងនោះ មិន​រលត់​ហើយ ក្នុង​ទីនោះ ឯសញ្ញាខន្ធ របស់​សត្វ​ទាំងនោះ មិនមែន​ជា​នឹង​មិន​រលត់​ទៅ ក្នុង​ទីនោះ​ទេ ពួក​សត្វ កាល​បរិនិព្វាន ក្នុង​សុទ្ធាវាស និង​ពួក​អសញ្ញ​សត្វ វេទនាខន្ធ របស់​សត្វ​ទាំងនោះ មិន​រលត់​ហើយ​ផង សញ្ញាខន្ធ នឹង​មិន​រលត់​ទៅ​ផង ក្នុង​ទីនោះ។ មួយ​យ៉ាង​ទៀត សញ្ញាខន្ធ របស់​សត្វ​ណា
ថយ | ទំព័រទី ៩៩ | បន្ទាប់