[២១] ចក្ខុធាតុ របស់សត្វណា រមែងកើតឡើង មនោវិញ្ញាណធាតុ របស់សត្វនោះ រមែងកើតឡើងឬ។ អើ។ មួយទៀត មនោវិញ្ញាណធាតុ របស់សត្វណា រមែងកើតឡើង ចក្ខុធាតុ របស់សត្វនោះ រមែងកើតឡើងឬ។ ពួកសត្វមានចិត្ត មិនមានចក្ខុ កាលកើតឡើង មនោវិញ្ញាណធាតុ របស់សត្វទាំងនោះ រមែងកើតឡើង ឯចក្ខុធាតុ របស់សត្វទាំងនោះ រមែងមិនកើតឡើងទេ ពួកសត្វមានចិត្ត មានចក្ខុ កាលកើតឡើង មនោវិញ្ញាណធាតុ របស់សត្វទាំងនោះ រមែងកើតឡើងផង ចក្ខុធាតុ រមែងកើតឡើងផង។
[២២] ចក្ខុធាតុ របស់សត្វណា រមែងកើតឡើង ធម្មធាតុ របស់សត្វនោះ រមែងកើតឡើងឬ។ អើ។ មួយទៀត ធម្មធាតុ របស់សត្វណា រមែងកើតឡើង ចក្ខុធាតុ របស់សត្វនោះ រមែងកើតឡើងឬ។ ពួកសត្វមិនមានចក្ខុ កាលកើតឡើង ធម្មធាតុ របស់សត្វទាំងនោះ រមែងកើតឡើង ឯចក្ខុធាតុ របស់សត្វទាំងនោះ រមែងមិនកើតឡើងទេ ពួកសត្វមានចក្ខុ កាលកើតឡើង ធម្មធាតុ របស់សត្វទាំងនោះ រមែងកើតឡើងផង ចក្ខុធាតុ រមែងកើតឡើងផង។ អាយតនយមកៈ លោកចែកហើយយ៉ាងណា ឯធាតុយមកៈ បណ្ឌិតគប្បីចែក ធ្វើឲ្យដូចៗគ្នា យ៉ាងនោះដែរ។