សច្ចៈ​ទាំងឡាយ​ដ៏​សេស វៀរលែង​សមុទយៈ មិន​ហៅថា​សមុទយៈ ហៅថា​សច្ចៈ ធម្មជាត​ដ៏​សេស វៀរលែង​សមុទយៈ និង​សច្ចៈ​ចេញ មិន​ហៅថា សមុទយៈ​ផង មិន​ហៅថា​សច្ចៈ​ផង។បេ។ មិនមែន​និរោធ មិន​ហៅថា​សច្ចៈ​ឬ។ (សច្ចៈ​ទាំងឡាយ​ដ៏​សេស) វៀរលែង​និរោធ។បេ។ មិនមែន​មគ្គ មិន​ហៅថា​សច្ចៈ​ឬ។ សច្ចៈ​ទាំងឡាយ​ដ៏​សេស វៀរលែង​មគ្គ មិន​ហៅថា​មគ្គ ហៅថា​សច្ចៈ ធម្មជាត​ដ៏​សេស វៀរលែង​មគ្គ និង​សច្ចៈ​ចេញ មិន​ហៅថា​មគ្គ​ផង មិន​ហៅថា​សច្ចៈ​ផង។ មិនមែន​សច្ចៈ​ទាំងឡាយ មិន​ហៅថា​ទុក្ខសច្ច​ឬ។ អើ។ មិនមែន​មគ្គ មិន​ហៅថា​សច្ចៈ​ឬ។ សច្ចៈ​ទាំងឡាយ​ដ៏​សេស វៀរលែង​មគ្គ មិន​ហៅថា​មគ្គ ហៅថា​សច្ចៈ ធម្មជាត​ដ៏​សេស វៀរលែង​មគ្គ និង​សច្ចៈ​ចេញ មិន​ហៅថា​មគ្គ​ផង មិន​ហៅថា​សច្ចៈ​ផង។ មិនមែន​សច្ចៈ​ទាំងឡាយ មិន​ហៅថា​សមុទយសច្ច​ឬ។បេ។ មិនមែន​សច្ចៈ​ទាំងឡាយ មិន​ហៅថា​និរោធ​សច្ច​ឬ។ អើ។

ចប់ បណ្ណ​ត្តិ​វារៈ។


បវត្តិ​វារៈ


 [៤០] ទុក្ខសច្ច របស់​សត្វ​ណា កើតឡើង សមុទយសច្ច របស់​សត្វ​នោះ រមែង​កើតឡើង​ឬ។ ពួក​សត្វ​ទាំងអស់ កាល​ចាប់បដិសន្ធិ
ថយ | ទំព័រទី ២៧ | បន្ទាប់