ទុក្ខសច្ច របស់​សត្វ​ទាំងនោះ រមែង​កើតឡើង ក្នុង​ឧប្បាទ​ក្ខ​ណៈ នៃ​ចិត្ត​ដែល​ប្រាសចាក​តណ្ហា ក្នុង​កាល​ជា​បច្ចុប្បន្ន ឯស​មុ​ទយ​សច្ច របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ទេ ទុក្ខសច្ច របស់​សត្វ​ទាំងនោះ រមែង​កើតឡើង​ផង សមុទយសច្ច រមែង​កើតឡើង​ផង ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​តណ្ហា។ មួយទៀត សមុទយសច្ច របស់​សត្វ​ណា កើតឡើង ទុក្ខសច្ច របស់​សត្វ​នោះ រមែង​កើតឡើង​ឬ។ អើ។
 [៤១] ទុក្ខសច្ច របស់​សត្វ​ណា កើតឡើង មគ្គសច្ច របស់​សត្វ​នោះ រមែង​កើតឡើង​ឬ។ ពួក​សត្វ​ទាំងអស់ កាល​ចាប់បដិសន្ធិ ទុក្ខសច្ច របស់​សត្វ​ទាំងនោះ រមែង​កើតឡើង ក្នុង​ឧប្បាទ​ក្ខ​ណៈ នៃ​ចិត្ត​ដែល​ប្រាសចាក​មគ្គ ក្នុង​បច្ចុប្បន្ន ឯមគ្គសច្ច របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ទេ ទុក្ខសច្ច របស់​សត្វ​ទាំងនោះ រមែង​កើតឡើង​ផង មគ្គសច្ច រមែង​កើតឡើង​ផង ក្នុង​ឧប្បាទ​ក្ខ​ណៈ នៃ​មគ្គ ក្នុង​បញ្ចវោការ​ភព។ មួយទៀត មគ្គសច្ច របស់​សត្វ​ណា កើតឡើង ទុក្ខសច្ច របស់​សត្វ​នោះ រមែង​កើតឡើង​ឬ។ មគ្គសច្ច របស់​សត្វ​ទាំងនោះ រមែង​កើតឡើង ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​មគ្គ ក្នុង​អរូបភព ទុក្ខសច្ច របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ទេ មគ្គសច្ច របស់​សត្វ​ទាំងនោះ រមែង​កើតឡើង​ផង ទុក្ខសច្ច រមែង​កើតឡើង​ផង ក្នុង​ឧប្បាទ​ក្ខ​ណៈ នៃ​មគ្គ ក្នុង​បញ្ចវោការ​ភព។
ថយ | ទំព័រទី ២៨ | បន្ទាប់