អភិធម្មបិដក
យមក ទុតិយភាគ
ធាតុយមកៈ
បណ្ណត្តិវារៈ
[១] ធាតុ១៨ គឺចក្ខុធាតុ ១ សោតធាតុ ១ ឃានធាតុ ១ ជិវ្ហាធាតុ ១ កាយធាតុ ១ រូបធាតុ ១ សទ្ទធាតុ ១ គន្ធធាតុ ១ រសធាតុ ១ ផោដ្ឋព្វធាតុ ១ ចក្ខុវិញ្ញាណធាតុ ១ សោតវិញ្ញាណធាតុ ១ ឃានវិញ្ញាណធាតុ ១ ជិវ្ហាវិញ្ញាណធាតុ ១ កាយវិញ្ញាណធាតុ ១ មនោធាតុ ១ មនោវិញ្ញាណធាតុ១ ធម្មធាតុ ១។
ឧទ្ទេសវារៈ
[២] ចក្ខុ ហៅថាចក្ខុធាតុ ចក្ខុធាតុ ហៅថាចក្ខុ។ សោតៈ ហៅថាសោតធាតុ សោតធាតុ ហៅថាសោតៈ។បេ។ ចក្ខុវិញ្ញាណ ហៅថាចក្ខុវិញ្ញាណធាតុ ចក្ខុវិញ្ញាណធាតុ ហៅថាចក្ខុវិញ្ញាណ។បេ។ មនៈ ហៅថាមនោធាតុ មនោធាតុ ហៅថាមនៈ។ មនោវិញ្ញាណ ហៅថាមនោវិញ្ញាណធាតុ មនោវិញ្ញាណធាតុ ហៅថាមនោវិញ្ញាណ។ ធម៌ ហៅថាធម្មធាតុ ធម្មធាតុ ហៅថាធម៌។
ទំព័រទី ១ | បន្ទាប់