[៤២] សមុទយសច្ច របស់​សត្វ​ណា កើតឡើង មគ្គសច្ច​របស់​សត្វ​នោះ រមែង​កើតឡើង​ឬ។ មិនកើត​ឡើង​ទេ។ មួយទៀត មគ្គសច្ច របស់​សត្វ​ណា កើតឡើង សមុទយសច្ច របស់​សត្វ​នោះ រមែង​កើតឡើង​ឬ។ មិនកើត​ឡើង​ទេ។
 [៤៣] ទុក្ខសច្ច កើតឡើង ក្នុង​ទីណា សមុទយសច្ច រមែង​កើតឡើង ក្នុង​ទីនោះ​ឬ។ ទុក្ខសច្ច រមែង​កើតឡើង ក្នុង​អសញ្ញ​សត្វ​នោះ ឯស​មុ​ទយ​សច្ច មិនកើត​ឡើង ក្នុង​ទីនោះ​ទេ ទុក្ខសច្ច រមែង​កើតឡើង​ផង សមុទយសច្ច រមែង​កើតឡើង​ផង ក្នុង​ចតុ​វោការ​សត្វ និង​បញ្ចវោការ​សត្វ​នោះ។ មួយទៀត សមុទយសច្ច កើតឡើង ក្នុង​ទីណា ទុក្ខសច្ច រមែង​កើតឡើង ក្នុង​ទីនោះ​ឬ។ អើ។
 [៤៤] ទុក្ខសច្ច កើតឡើង ក្នុង​ទីណា មគ្គសច្ច រមែង​កើតឡើង ក្នុង​ទីនោះ​ឬ។ ទុក្ខសច្ច រមែង​កើតឡើង ក្នុង​អបាយសត្វ និង​អសញ្ញ​សត្វ​នោះ ឯមគ្គសច្ច មិនកើត​ឡើង ក្នុង​ទីនោះ​ទេ ទុក្ខសច្ច រមែង​កើតឡើង​ផង មគ្គសច្ច រមែង​កើតឡើង​ផង ក្នុង​ចតុ​វោការ​សត្វ និង​បញ្ចវោការ​សត្វ​ដ៏​សេស​នោះ។ មួយទៀត មគ្គសច្ច កើតឡើង ក្នុង​ទីណា ទុក្ខសច្ច រមែង​កើតឡើង ក្នុង​ទីនោះ​ឬ។ អើ។
ថយ | ទំព័រទី ២៩ | បន្ទាប់