មួយ​យ៉ាង​ទៀត សមុទយសច្ច របស់​សត្វ​ណា រលត់​ទៅ ទុក្ខសច្ច របស់​សត្វ​នោះ រលត់​ទៅ​ឬ។ អើ។
 [១២៧] ទុក្ខសច្ច របស់​សត្វ​ណា រលត់​ទៅ មគ្គសច្ច របស់​សត្វ​នោះ រលត់​ទៅ​ឬ។ ទុក្ខសច្ច របស់​សត្វ​ទាំងអស់​នោះ កាល​ច្យុត រលត់​ទៅ ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្ត ដែល​ប្រាសចាក​មគ្គ ក្នុង​បច្ចុប្បន្ន តែម​គ្គ​សច្ច របស់​សត្វ​ទាំងនោះ មិន​រលត់​ទៅ​ទេ ទុក្ខសច្ច របស់​សត្វ​ទាំងនោះ រលត់​ទៅ​ផង មគ្គសច្ច រលត់​ទៅ​ផង ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​មគ្គ ក្នុង​បញ្ចវោការ​ភព។ មួយ​យ៉ាង​ទៀត មគ្គសច្ច​របស់​សត្វ​ណា រលត់​ទៅ ទុក្ខសច្ច របស់​សត្វ​នោះ រលត់​ទៅ​ឬ។ មគ្គសច្ច របស់​សត្វ​ទាំងនោះ រលត់​ទៅ ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​មគ្គ ក្នុង​អរូបភព តែ​ទុក្ខសច្ច របស់​សត្វ​ទាំងនោះ មិន​រលត់​ទៅ​ទេ មគ្គសច្ច របស់​សត្វ​ទាំងនោះ រលត់​ទៅ​ផង ទុក្ខសច្ច រលត់​ទៅ​ផង ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​មគ្គ ក្នុង​បញ្ចវោការ​ភព។
 [១២៨] សមុទយសច្ច របស់​សត្វ​ណា រលត់​ទៅ មគ្គសច្ច របស់​សត្វ​នោះ រលត់​ទៅ​ឬ។ ទេ។ មួយ​យ៉ាង​ទៀត មគ្គសច្ច របស់​សត្វ​ណា រលត់​ទៅ សមុទយសច្ច របស់​សត្វ​នោះ រលត់​ទៅ​ឬ។ ទេ។
 [១២៩] ទុក្ខសច្ច រលត់​ទៅ ក្នុង​ទីណា សមុទយសច្ច រលត់​ទៅ ក្នុង​ទីនោះ​ឬ។ ទុក្ខសច្ច រលត់​ទៅ ក្នុង​អសញ្ញ​សត្វ​នោះ។បេ។
ថយ | ទំព័រទី ៧៨ | បន្ទាប់