ពាក្យ​ថា ក្នុង​ទីណា ប្រហែលគ្នា ក្នុង​កាល​ជាទី​កើត​ផង ក្នុង​កាល​ជាទី​រលត់​ទៅ​ផង ក្នុង​កាល​ជាទី​កើត និង​កាល​ជាទី​រលត់​ទៅ​ផង។ ការ​ធ្វើ​ឲ្យ​ផ្សេងៗគ្នា មិន​មាន​ឡើយ។
 [១៣០] ទុក្ខសច្ច របស់​សត្វ​ណា រលត់​ទៅ ក្នុង​ទីណា។បេ។ ពាក្យ​ថា របស់​សត្វ​ណា ក្នុង​ទីណា បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​ដូចគ្នា។
 [១៣១] ទុក្ខសច្ច របស់​សត្វ​ណា មិន​រលត់​ទៅ សមុទយសច្ច របស់​សត្វ​នោះ មិន​រលត់​ទៅ​ឬ។ អើ។ មួយ​យ៉ាង​ទៀត សមុទយសច្ច របស់​សត្វ​ណា មិន​រលត់​ទៅ ទុក្ខសច្ច របស់​សត្វ​នោះ មិន​រលត់​ទៅ​ឬ។ សមុទយសច្ច របស់​សត្វ​ទាំងអស់​នោះ កាល​ច្យុត មិន​រលត់​ទៅ ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្ត​ដែល​ប្រាសចាក​តណ្ហា ក្នុង​បច្ចុប្បន្ន តែ​ទុក្ខសច្ច របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិន​រលត់​ទៅ​ទេ សមុទយសច្ច របស់​សត្វ​ទាំងអស់​នោះ កាល​ចាប់បដិសន្ធិ មិន​រលត់​ទៅ​ផង ទុក្ខសច្ច មិន​រលត់​ទៅ​ផង ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្ត ក្នុង​បច្ចុប្បន្ន និង​ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​មគ្គ និង​ផល ក្នុង​អរូបភព។
 [១៣២] ទុក្ខសច្ច របស់​សត្វ​ណា មិន​រលត់​ទៅ មគ្គសច្ច របស់​សត្វ​នោះ មិន​រលត់​ទៅ​ឬ។ ទុក្ខសច្ច របស់​សត្វ​ទាំងនោះ មិន​រលត់​ទៅ​ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​មគ្គ ក្នុង​អរូបភព តែម​គ្គ​សច្ច របស់​សត្វ​ទាំងនោះ
ថយ | ទំព័រទី ៧៩ | បន្ទាប់