ហៅថា​រូប ឯធម្មជាត​ដ៏​សេស វៀរលែង​រូប និង​រូបធាតុ​ចេញ មិន​ហៅថា​រូប​ផង មិន​ហៅថា​រូបធាតុ​ផង។ មិន​មែន​សទ្ទៈ។បេ។ មិន​មែន​គន្ធៈ មិន​ហៅថា​គន្ធ​ធាតុ​ឬ។ អើ។ មិនមែន​គន្ធ​ធាតុ មិន​ហៅ​ថា​គន្ធៈ​ឬ។ សីល​គន្ធៈ សមា​ធិ​គន្ធៈ បញ្ញា​គន្ធៈ មិន​ហៅថា​គន្ធ​ធាតុ​ទេ ហៅ​ថា​គន្ធៈ ឯស​ភាវៈ​ដ៏​សេស វៀរ​លែង​គន្ធៈ និង​គន្ធ​ធាតុ​ចេញ មិន​ហៅ​ថា​គន្ធៈ​ផង មិន​ហៅថា​គន្ធ​ធាតុ​ផង។ មិន​មែ​នរ​សៈ មិន​ហៅថា​រសធាតុ​ឬ។ អើ។ មិនមែន​រសធាតុ មិន​ហៅ​ថា​រសៈ​ឬ។ អត្ថរស ធម្មរស វិមុត្តិ​រស មិន​ហៅថា​រសធាតុ​ទេ ហៅ​ថា​រសៈ ឯស​ភាវៈ​ដ៏​សេស វៀរ​លែ​ងរ​សៈ និង​រសធាតុ​ចេញ មិន​ហៅ​ថា​រសៈ​ផង មិន​ហៅថា​រសធាតុ​ផង។ មិនមែន​ផោដ្ឋព្វៈ។បេ។ មិនមែន​ចក្ខុវិញ្ញាណ មិន​ហៅថា​ចក្ខុវិញ្ញាណ​ធាតុ​ឬ។ អើ។ មិនមែន​ចក្ខុវិញ្ញាណ​ធាតុ មិន​ហៅថា ចក្ខុវិញ្ញាណ​ឬ។ អើ។ មិនមែន​សោតវិញ្ញាណ មិនមែន​ឃានវិញ្ញាណ មិនមែន ជិវ្ហា​វិញ្ញាណ មិនមែន​កាយវិញ្ញាណ។ មិន​មែន​មនៈ មិន​ហៅថា​មនោ​ធាតុ​ឬ។ អើ។ មិនមែន​មនោ​ធាតុ មិន​ហៅ​ថាម​នៈ​ឬ។ មនៈ​ដ៏​សេស វៀរលែង​មនោ​ធាតុ​ចេញ មិន​ហៅថា​មនោ​ធាតុ​ទេ ហៅ​ថាម​នៈ ឯស​ភាវៈ​ដ៏​សេស វៀរ​លែង​មនៈ និង​មនោ​ធាតុ​ចេញ មិន​ហៅ​ថាម​នៈ​ផង មិន​ហៅថា​មនោ​ធាតុ​ផង។
ថយ | ទំព័រទី ៨ | បន្ទាប់