មិនមែន​មនោវិញ្ញាណ មិន​ហៅថា​មនោវិញ្ញាណ​ធាតុ​ឬ។ អើ។ មិនមែន​មនោវិញ្ញាណ​ធាតុ មិន​ហៅថា មនោវិញ្ញាណ​ឬ។ អើ។ មិនមែន​ធម៌ មិន​ហៅថា​ធម្មធាតុ​ឬ។ អើ។ មិនមែន​ធម្មធាតុ មិន​ហៅថា​ធម៌​ឬ។ ធម៌​ដ៏​សេស វៀរលែង​ធម្មធាតុ​ចេញ មិន​ហៅថា​ធម្មធាតុ​ទេ ហៅថា​ធម៌ ឯស​ភាវៈ​ដ៏​សេស វៀរលែង​ធម៌ និង​ធម្មធាតុ​ចេញ មិន​ហៅថា​ធម៌​ផង មិន​ហៅថា​ធម្មធាតុ​ផង។
 [១២] ចក្ខុ ហៅថា​ចក្ខុ​ធាតុ​ឬ។ ទិព្វចក្ខុ បញ្ញាចក្ខុ ហៅថា​ចក្ខុ មិន​ហៅថា​ចក្ខុ​ធាតុ​ទេ ឯចក្ខុ​ធាតុ ហៅថា​ចក្ខុ​ផង ហៅថា​ចក្ខុ​ធាតុ​ផង។ ធាតុ​ទាំងឡាយ ហៅថា​សោត​ធាតុ​ឬ។ សោត​ធាតុ ហៅថា​ធាតុ​ផង ហៅថា​សោត​ធាតុ​ផង ពួក​ធាតុ​ដ៏​សេស ហៅថា​ធាតុ មិន​ហៅថា​សោត​ធាតុ​ទេ។ ចក្ខុ ហៅថា ចក្ខុ​ធាតុ​ឬ។ ទិព្វចក្ខុ បញ្ញាចក្ខុ ហៅថា​ចក្ខុ មិន​ហៅថា​ចក្ខុ​ធាតុ​ទេ ឯចក្ខុ​ធាតុ ហៅថា​ចក្ខុ​ផង ហៅថា​ចក្ខុ​ធាតុ​ផង។ ធាតុ​ទាំងឡាយ ហៅថា​ឃាន​ធាតុ។បេ។ ធាតុ​ទាំងឡាយ ហៅថា​ធម្មធាតុ​ឬ។ ធម្មធាតុ ហៅថា​ធាតុ​ផង ហៅថា​ធម្មធាតុ​ផង ពួក​ធាតុ​ដ៏​សេស ហៅថា​ធាតុ មិន​ហៅថា​ធម្មធាតុ​ទេ។ បណ្ណ​ត្តិ ក្នុង​អាយតន​យម​កៈ យ៉ាងណា បណ្ណ​ត្តិ ក្នុង​ធាតុ​យម​កៈ ក៏​យ៉ាងនោះ ។ ចក្រ បណ្ឌិត​គប្បី​ចង។
ថយ | ទំព័រទី ៩ | បន្ទាប់