អភិធម្មបិដក
យម​កៈ តតិយ​ភាគ


សូម​នមស្ការ ចំពោះ​ព្រះមានព្រះភាគ អរហន្ត​សម្មាសម្ពុទ្ធ អង្គ​នោះ។


អនុ​សយ​យម​កៈ
អនុស័យ ៧ គឺ


 កាមរាគានុស័យ ១ បដិ​ឃានុ​ស័យ ១ មា​នា​នុ​ស័យ ១ ទិ​ដ្ឋានុ​ស័យ ១ វិ​ចិ​កិ​ច្ឆា​នុ​ស័យ ១ ភវ​រាគានុស័យ ១ អវិ​ជ្ជានុ​ស័យ ១។
 [១] (សួរ) កាមរាគានុស័យ ដេក​សម្ងំ​នៅ (គឺ​កើត) ក្នុង​ទីណា។ (ឆ្លើយ) កាមរាគានុស័យ ដេក​សម្ងំ​នៅ ក្នុង​វេទនា​ពីរ​នុ៎ះ (គឺ​សុខវេទនា ១ ឧបេក្ខា​វេទនា ១) ក្នុង​កាមធាតុ។ បដិ​ឃានុ​ស័យ ដេក​សម្ងំ​នៅ ក្នុង​ទីណា។ បដិ​ឃានុ​ស័យ ដេក​សម្ងំ​នៅ ក្នុង​ទុក្ខវេទនា​នុ៎ះ។ មា​នា​នុ​ស័យ ដេក​សម្ងំ​នៅ ក្នុង​ទីណា។ មា​នា​នុ​ស័យ ដេក​សម្ងំ​នៅ ក្នុង​វេទនា​ពីរ​នុ៎ះ ក្នុង​កាមធាតុ ក្នុង​រូបធាតុ និង​ក្នុង​អរូបធាតុ។ ទិ​ដ្ឋានុ​ស័យ ដេក​សម្ងំ​នៅ ក្នុង​ទីណា។ ទិ​ដ្ឋានុ​ស័យ ដេក​សម្ងំ​នៅ ក្នុង​ពួក​ធម៌ ដែល​រាប់បញ្ចូល ក្នុង​សក្កា​យទាំងអស់​នុ៎ះ។
ទំព័រទី ១ | បន្ទាប់