មិនត្រូវធ្វើជាអ្នកមានមាត់ពាក្យ (ក្នុងអធិករណ៍នោះ)១ មិនត្រូវទទួលនាទី ជាធំក្នុងវត្ត១ មិនត្រូវឲ្យធ្វើឱកាស (ដើម្បីចោទ)១ មិនត្រូវចោទគេ១ មិនត្រូវរំលឹកគេ១ មិនត្រូវប្រកបពួកភិក្ខុ (ឲ្យឈ្លោះ) នឹងពួកភិក្ខុផងគ្នា១។
[១៦៤] គ្រានោះ សង្ឃបានធ្វើបដិសារណីយកម្ម ដល់សុធម្មភិក្ខុថា លោកត្រូវសូមទោស នឹងចិត្តគហបតិ។ សុធម្មភិក្ខុនោះ កាលបើសង្ឃបានធ្វើបដិសារណីយកម្មហើយ ក៏ទៅកាន់នគរមច្ឆិកាសណ្ឌ បែរជាអៀនអន់ មិនអាចនឹងសូមទោសចិត្តគហបតិឡើយ។ លោកក៏ត្រឡប់ មកក្រុងសាវត្ថីវិញ។ ភិក្ខុទាំងឡាយ និយាយយ៉ាងនេះថា នែអាវុសោសុធម្ម លោកបានសូមទោស នឹងចិត្តគហបតិហើយឬ។ សុធម្មភិក្ខុឆ្លើយថា នែអាវុសោទាំងឡាយ ខ្ញុំបានចេញអំពីទីនេះ ទៅដល់នគរមច្ឆិកាសណ្ឌហើយ ក៏មានសេចក្តីអៀនអន់ មិនអាចសូមទោស នឹងចិត្តគហបតិឡើយ។ ភិក្ខុទាំងនោះ បានក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គ ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ ចូរសង្ឃឲ្យអនុទូត(១) ដល់
ចប់វត្ត១៨ ក្នុងបដិសារណីយកម្ម។

(១) ភិក្ខុជាអ្នកទទួលបម្រើរបស់សង្ឃ ដែលត្រូវចាត់ឲ្យទៅ តាមពិនិត្យមើលការ ឬជួយសូមទោស គឺជាអ្នកដំណាងសង្ឃ។