ត្រូវលើ​ក​អាបត្តិ​ឡើង​ ​លុះ​លើក​អាបត្តិ​ឡើង​ហើយ​ ​ភិក្ខុ​ដែល​ឆ្លាស​ ​ប្រតិពល​ ​ត្រូវ​ញុំាង​សង្ឃ​ឲ្យដឹង​ថា​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​សង្ឃ​ស្តាប់​ខ្ញុំ​ ​ឆ​ន្ន​ភិក្ខុ​នេះ​ ​ត្រូវអាបត្តិ​ហើយ​ ​មិន​ប្រាថ្នា​នឹង​ឃើញ​អាបត្តិ​ឡើយ​ ​បើ​កម្ម​មានកាល​គួរ​ដល់​សង្ឃ​ហើយ​ ​សង្ឃ​ត្រូវ​ធ្វើ​ឧក្ខេ​បនី​យក​ម្ម​ ​គឺ​កុំ​ឲ្យ​បរិភោគ​រួម​ ​ជាមួយនឹង​សង្ឃ​ ​ព្រោះ​មិនឃើញ​អាបត្តិ​ ​ដល់​ឆ​ន្ន​ភិក្ខុ​ចុះ​។​ ​នេះ​ជាញ​ត្តិ​។​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​សង្ឃ​ស្តាប់​ខ្ញុំ​ ​ឆ​ន្ន​ភិក្ខុ​នេះ​ ​ត្រូវអាបត្តិ​ហើយ​ ​មិន​ប្រាថ្នា​នឹង​ឃើញ​អាបត្តិ​ទេ​។​ ​សង្ឃ​ក៏​ធ្វើ​ឧក្ខេ​បនី​យក​ម្ម​ ​គឺ​មិន​ឲ្យ​បរិភោគ​រួម​ ​ជាមួយនឹង​សង្ឃ​ ​ព្រោះ​មិនឃើញ​អាបត្តិ​ ​ដល់​ឆ​ន្ន​ភិក្ខុ​។​ ​ការ​ធ្វើ​ឧក្ខេ​បនី​យក​ម្ម​ ​គឺ​មិន​ឲ្យ​បរិភោគ​រួម​ជាមួយនឹង​សង្ឃ​ ​ព្រោះ​មិនឃើញ​អាបត្តិ​ ​ដល់​ឆ​ន្ន​ភិក្ខុ​ ​គួរ​ដល់​លោក​ដ៏​មាន​អាយុ​អង្គ​ណា​ ​លោក​ដ៏​មាន​អាយុ​អង្គ​នោះ​ ​ត្រូវ​ស្ងៀម​ ​មិន​គួរ​ដល់​លោក​ដ៏​មាន​អាយុ​អង្គ​ណា​ ​លោក​ដ៏​មាន​អាយុ​អង្គ​នោះ​ ​ត្រូវ​និយាយឡើង​។​ ​ខ្ញុំ​ប្រកាស​សេចក្តី​នេះ​ ​ជា​គំរប់​ពីរ​ដង​ផង​។​បេ​។​ ​ខ្ញុំ​ប្រកាស​សេចក្តី​នេះ​ ​ជា​គំរប់​បីដង​ផង​។​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​សង្ឃ​ស្តាប់​ខ្ញុំ​ ​ឆ​ន្ន​ភិក្ខុ​នេះ​ ​ត្រូវអាបត្តិ​ហើយ​ ​មិន​ប្រាថ្នា​នឹង​ឃើញ​អាបត្តិ​ទេ​។​
ថយ | ទំព័រទី ១១៧ | បន្ទាប់