សង្ឃ​ក៏​ធ្វើ​ឧក្ខេ​បនី​យក​ម្ម​ ​គឺ​មិន​ឲ្យ​បរិភោគ​រួម​ ​ជាមួយនឹង​សង្ឃ​ ​ព្រោះ​មិនឃើញ​អាបត្តិ​ ​ដល់​ឆ​ន្ន​ភិក្ខុ​។​ ​ការ​ធ្វើ​ឧក្ខេ​បនី​យក​ម្ម​ ​គឺ​មិន​ឲ្យ​បរិភោគ​រួម​ជាមួយនឹង​សង្ឃ​ ​ព្រោះ​មិនឃើញ​អាបត្តិ​ ​ដល់​ឆ​ន្ន​ភិក្ខុ​ ​គួរ​ដល់​លោក​ដ៏​មាន​អាយុ​អង្គ​ណា​ ​លោក​ដ៏​មាន​អាយុ​អង្គ​នោះ​ ​ត្រូវ​ស្ងៀម​ ​មិន​គួរ​ដល់​លោក​ដ៏​មាន​អាយុ​អង្គ​ណា​ ​លោក​ដ៏​មាន​អាយុ​អង្គ​នោះ​ ​ត្រូវ​និយាយឡើង​។​ ​សង្ឃ​បាន​ធ្វើ​ឧក្ខេ​បនី​យក​ម្ម​ ​គឺ​មិន​ឲ្យ​បរិភោគ​រួម​ ​ជាមួយនឹង​សង្ឃ​ ​ព្រោះ​មិនឃើញ​អាបត្តិ​ ​ដល់​ឆ​ន្ន​ភិក្ខុ​ហើយ​ ​ការ​ធ្វើ​ឧក្ខេ​បនី​យក​ម្ម​ ​ដល់​ឆ​ន្ន​ភិក្ខុ​នេះ​ ​គួរ​ដល់​សង្ឃ​ ​ព្រោះហេតុនោះ​ ​បាន​ជា​សង្ឃ​ស្ងៀម​។​ ​ខ្ញុំ​សូម​ចាំទុក​ ​នូវ​សេចក្តី​នេះ​ ​ដោយ​អាការ​ស្ងៀម​យ៉ាងនេះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ចូរ​ប្រាប់​គ្នា​ ​ក្នុង​អា​វា​សតៗ​ទៅ​ថា​ ​ឆ​ន្ន​ភិក្ខុ​ ​សង្ឃ​បាន​ធ្វើ​ឧក្ខេ​បនី​យក​ម្ម​ ​គឺ​មិន​ឲ្យ​បរិភោគ​រួម​ជាមួយនឹង​សង្ឃ​ ​ព្រោះ​មិនឃើញ​អាបត្តិ​ហើយ​។​
 [​១៧៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឧក្ខេ​បនី​យក​ម្ម​ ​ព្រោះ​មិនឃើញ​អាបត្តិ​ ​ដែល​ជា​កម្ម​មិន​ប្រកបដោយ​ធម៌​ផង​ ​ជា​កម្ម​មិន​ប្រកបដោយ​វិន័យ​ផង​ ​ជា​កម្ម​ដែល​រម្ងាប់​ ​ដោយ​អាក្រក់​ផង​ ​ប្រកបដោយ​ ​អង្គ៣​ ​គឺ​កម្ម​ ​ដែល​ធ្វើ​ ​ក្នុង​ទី​កំបាំងមុខ១​ ​កម្ម​ដែល​ធ្វើ​ ​ដោយ​មិនបាន​សាកសួរ១​ ​កម្ម​ដែល​ធ្វើ​ ​ដោយ​មិន​តាម​ពាក្យ​ប្តេជ្ញា១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឧក្ខេ​បនី​យក​ម្ម​ ​ព្រោះ​មិន
ថយ | ទំព័រទី ១១៨ | បន្ទាប់