គួរ​ដល់​កិរិយា​រលាស់ខ្លួន​ ​ចេញ​ចាក​កម្ម​ ​រួច​ចូល​ទៅ​រក​ភិក្ខុ​ទាំងឡាយ​ ​និយាយ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ខ្លួនខ្ញុំ​ ​សង្ឃ​បាន​ធ្វើ​ឧក្ខេ​បនី​យក​ម្ម​ ​ព្រោះ​មិនបាន​ឃើញ​អាបត្តិ​ ​ខ្ញុំ​បាន​ប្រព្រឹត្ត​វត្ត​ដោយ​ប្រពៃ​ ​ទាំង​សម្លបរោម​ ​ប្រព្រឹត្ត​វត្ត​ ​គួរ​ដល់​កិរិយា​រលាស់ខ្លួន​ ​ចេញ​ចាក​កម្ម​ ​ខ្ញុំ​ត្រូវ​ប្រតិបត្តិ​ដូចម្តេច​ទៀត​។​ ​ឯ​ភិក្ខុ​ទាំងនោះ​ ​ក៏បាន​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ដូច្នោះ​ ​សង្ឃ​ចូរ​រម្ងាប់​ឧក្ខេ​បនី​យក​ម្ម​ ​ព្រោះ​មិនឃើញ​អាបត្តិ​ ​ដល់​ឆ​ន្ន​ភិក្ខុ​ចុះ​។​
 ​[​២០៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្ឃ​មិន​ត្រូវ​រម្ងាប់​ឧក្ខេ​បនី​យក​ម្ម​ ​ព្រោះ​មិនឃើញ​អាបត្តិ​ ​ដល់​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៥​ ​គឺ​ភិក្ខុ​ឲ្យ​ឧបសម្បទា១​ ​ឲ្យ​និស្ស័យ១​ ​ឲ្យ​សាមណេរ​បម្រើ​ខ្លួន១​ ​ទទួលការ​សន្មតិ​ខ្លួន​ ​ជា​អ្នក​ប្រដៅ​ភិក្ខុនី១​ ​សង្ឃ​បាន​សន្មត​ហើយ​ ​ក៏​នៅតែ​ប្រដៅ​ភិក្ខុនី១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្ឃ​មិន​ត្រូវ​រម្ងាប់​ឧក្ខេ​បនី​យក​ម្ម​ ​ព្រោះ​មិនឃើញ​អាបត្តិ​ ​ដល់​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៥នេះ​ទេ​។​
 [​២០៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្ឃ​មិន​ត្រូវ​រម្ងាប់​ឧក្ខេ​បនី​យក​ម្ម​ ​ព្រោះ​មិនឃើញ​អាបត្តិ​ ​ដល់​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៥ដទៃទៀត​ ​គឺ​ភិក្ខុ​ដែល​សង្ឃ​បាន​ធ្វើ​ឧក្ខេ​បនី​យក​ម្ម​ ​ព្រោះ​មិនឃើញ​អាបត្តិ​ ​ចំពោះ​អាបត្តិ​ណា​ ​ហើយ​នៅតែ​ត្រូវអាបត្តិ​នោះ​ទៀត១​ ​ឬ​អាបត្តិ​ដទៃ​ ​ប្រហែល​អាបត្តិ​នោះ១​ ​
ថយ | ទំព័រទី ១៣០ | បន្ទាប់