ឬ​អាបត្តិ​ដែល​ធ្ងន់ជាង​អាបត្តិ​នោះ១​ ​តិះដៀល​កម្ម១​ ​តិះដៀល​ពួក​ភិក្ខុ​ដែល​ធ្វើ​កម្ម១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្ឃ​មិន​ត្រូវ​រម្ងាប់​ឧក្ខេ​បនី​យក​ម្ម​ ​ព្រោះ​មិនឃើញ​អាបត្តិ​ ​ដល់​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៥នេះ​ទេ​។​
 [​២១០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្ឃ​មិន​ត្រូវ​រម្ងាប់​ឧក្ខេ​បនី​យក​ម្ម​ ​ព្រោះ​មិនឃើញ​អាបត្តិ​ ​ដល់​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៥ដទៃទៀត​ ​គឺ​ភិក្ខុ​ត្រេកអរ​នឹង​ការសំពះ១​ ​ការ​ក្រោក​ឡើង​ទទួល១​ ​អញ្ជលិកម្ម១​ ​សាមីចិកម្ម១​ ​ការ​នាំ​អាសន​មក១​ ​របស់​ភិក្ខុ​ជា​បកត​ត្ត​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្ឃ​មិន​ត្រូវ​រម្ងាប់​ឧក្ខេ​បនី​យក​ម្ម​ ​ព្រោះ​មិនឃើញ​អាបត្តិ​ ​ដល់​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៥នេះ​ទេ​។​
 [​២១១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្ឃ​មិន​ត្រូវ​រម្ងាប់​ឧក្ខេ​បនី​យក​ម្ម​ ​ព្រោះ​មិនឃើញ​អាបត្តិ​ ​ដល់​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៥ដទៃទៀត​ ​គឺ​ភិក្ខុ​ត្រេកអរ​នឹង​ការ​នាំ​ទីដេក​មក១​ ​ទឹក​លាង​ជើង១​ ​តាំង​សម្រាប់​រងជើង​ ​និង​វត្ថុ​សម្រាប់​ជូត​ជើង១​ ​ការ​ទទួលយក​បាត្រ​ ​និង​ចីវរ១​ ​និង​បរិកម្ម​ ​(​ដុស​)​ ​ខ្នង​ ​ក្នុង​ការ​ងូតទឹក១​ ​របស់​ភិក្ខុ​ជា​បកត​ត្ត​ ​
ថយ | ទំព័រទី ១៣១ | បន្ទាប់