[​២៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​សង្ឃ​ប្រាថ្នា​ ​ក៏​គប្បី​ធ្វើ​ត​ជ្ជ​នី​យក​ម្ម​ដល់​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៣​ ​គឺ​ភិក្ខុ​អ្នកបង្កហេតុ​ ​បង្កជម្លោះ​ ​បង្ក​ទាស់ទែង​ ​បង្ក​តិរច្ឆានកថា​ ​បង្ក​អធិករណ​ក្នុង​សង្ឃ​ ​ភិក្ខុ​ពាល​ ​មិន​ឆ្លាស​ ​មាន​អាបត្តិ​ច្រើន​ ​មិន​មានការ​កំណត់​អាបត្តិ១​ ​ភិក្ខុ​នៅ​ច្រឡូកច្រឡំ​ដោយ​គ្រហស្ថ​ ​ដោយ​ការ​ច្រឡូកច្រឡំ​មិន​សមគួរ១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​សង្ឃ​ប្រាថ្នា​ ​ក៏​គប្បី​ធ្វើ​ត​ជ្ជ​នី​យក​ម្ម​ដល់​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៣នេះ​ចុះ​។​ ​
 [​២៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​សង្ឃ​ប្រាថ្នា​ ​ក៏​គប្បី​ធ្វើ​ត​ជ្ជ​នី​យក​ម្ម​ដល់​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៣ដទៃទៀត​ ​គឺ​ភិក្ខុ​មាន​សីលវិបត្តិ​(​១​)​ ​ក្នុង​អធិសីល១​ ​ភិក្ខុ​មាន​អាចារ​វិបត្តិ​ក្នុង​អជ្ឈាចារ១​ ​ភិក្ខុ​មាន​ទិដ្ឋិ​វិបត្តិ​ក្នុង​អតិ​ទិដ្ឋិ១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​សង្ឃ​ប្រាថ្នា​ ​ក៏​គប្បី​ធ្វើ​ត​ជ្ជ​នី​យក​ម្ម​ដល់​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៣នេះឯង​។​ ​
 [​៣០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​សង្ឃ​ប្រាថ្នា​ ​ក៏​គប្បី​ធ្វើ​ត​ជ្ជ​នី​យក​ម្ម​ដល់​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៣ដទៃទៀត​ ​គឺ​ភិក្ខុ​ពោល​តិះដៀល​ព្រះពុទ្ធ១​ ​ភិក្ខុ​ពោល​តិះដៀល​ព្រះធម៌១​ ​ភិក្ខុ​ពោល​តិះដៀល​
​(​១​)​ ​ក្នុង​ទី​ឯទៀត​ ​លោក​សំដៅយក​អាបត្តិ​បារាជិក​ ​និង​សង្ឃាទិសេស​ ​ប៉ុន្តែ​ក្នុង​ទីនេះ​ ​សំដៅយក​អាបត្តិ​សង្ឃាទិសេស​តែ​ម្យ៉ាង​ ​ហេតុនេះ​ ​សង្ឃ​មិន​ត្រូវ​ធ្វើ​ត​ជ្ជ​នី​យក​ម្ម​ព្រោះ​ត្រូវអាបត្តិ​បារាជិក​ទេ​ ​សង្ឃ​ត្រូវ​ធ្វើ​ត​ជ្ជ​នី​យក​ម្ម​បាន​ ​ចំពោះតែ​ត្រូវអាបត្តិ​សង្ឃាទិសេស​តែ​ម្យ៉ាង​ប៉ុណ្ណោះ​ ​(​សារត្ថទីបនី​ដីកា​)​។​
ថយ | ទំព័រទី ១៩ | បន្ទាប់