មិន​ត្រូវ​ចោទ​គេ១​ ​មិន​ត្រូវ​រំលឹក​គេ១​ ​មិន​ត្រូវ​ប្រកប​ពួក​ភិក្ខុ​ ​(​ឲ្យ​ឈ្លោះ​)​ ​នឹង​ពួក​ភិក្ខុ​ផងគ្នា១​។​
 [​៣២៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បារិ​វាសិក​ភិក្ខុ​ ​មិន​ត្រូវ​ដើរមុខ​ ​មិន​ត្រូវ​អង្គុយ​មុខ​ភិក្ខុ​ ​ជា​បកត​ត្ត​ ​ទី​ឱកាស​ឯណា​ ​ដែល​ជាទីបំផុត​ ​នៃ​ទី​អង្គុយ​ ​ជាទីបំផុត​នៃ​ទីដេក​ ​(​គ្រែ​ ​ឬ​តាំង​ដែល​អាក្រក់​ជាងគេ​)​ ​ជាទីបំផុត​នៃ​លំនៅ​ ​(​លំនៅ​ដែល​អាក្រក់​ជាងគេ​)​ ​របស់​សង្ឃ​ ​ៗ​ត្រូវ​ប្រគល់ឲ្យ​ឱកាស​នោះ​ ​ដល់​បារិ​វាសិក​ភិក្ខុ​នោះ​ ​បារិ​វាសិក​ភិក្ខុ​នោះ​ ​ត្រូវ​ត្រេកអរ​ ​ចំពោះ​ឱកាស​នោះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បារិ​វាសិក​ភិក្ខុ​ ​(​មិន​ត្រូវ​ធ្វើ​)​ ​ភិក្ខុ​ជា​បកត​ត្ត​ ​ឲ្យ​ជា​បុរេ​សមណ​ ​(​សមណ​ដើរមុខ​)​ ​ឬ​បច្ឆា​សមណ​ ​(​សមណ​ដើរក្រោយ​)​ ​ចូល​ទៅកាន់​ត្រកូល​ទាំងឡាយ​ទេ​ ​មិន​ត្រូវ​សមាទាន​អារញ្ញិក​ធុតង្គ​ ​មិន​ត្រូវ​សមាទាន​បិណ្ឌ​បា​តិក​ធុតង្គ​ ​មិន​ត្រូវឲ្យ​គេ​នាំ​ចង្ហាន់​បិណ្ឌ​បាត្រ​មក​ ​(​ដើម្បី​ខ្លួន​)​ ​ព្រោះ​បច្ច័យ​នោះ​ ​ដោយ​គិតថា​ ​ជន​ទាំងឡាយ​កុំ​ដឹង​ ​(​រឿង​)​ ​អញ​ឡើយ​(​១​)​ ​។​
​(​១​)​ ​បារិ​វាសិក​ភិក្ខុ​គិតថា​ ​អញ​នឹង​អង្គុយ​ឆាន់​ក្នុង​វត្ត​នេះ​ ​ហើយនឹង​រាប់​រាត្រី​ទាំងឡាយ​ ​កាលបើ​អញ​ចេញទៅ​បិណ្ឌ​បាត្រ​ ​នឹង​ប្រទះ​ភិក្ខុ​ក្នុង​ស្រុក​ ​កាលបើ​អញ​មិន​ប្រាប់​ ​នឹង​ដាច់​រាត្រី​ ​បារិ​វាសិក​ភិក្ខុ​នោះ​ ​មិន​ត្រូវឲ្យ​គេ​នាំ​ចង្ហាន់​បិណ្ឌបាត​ ​មក​ដើម្បី​ខ្លួន​ ​ដោយហេតុនេះ​ឯង​។​ ​ទុកជា​ប្រើឲ្យ​សាមណេរ​ចំអិន​ ​ហើយ​ឆាន់​ ​ក្នុង​វត្ត​ ​ដោយ​អធ្យាស្រ័យ​ថា​ ​កុំ​ឲ្យ​អ្នកណាមួយ​ ​ដឹង​សោះ​ឡើយ​ ​ដូច្នេះ​ ​ក៏​មិនបាន​ ​បារិ​វាសិក​ភិក្ខុ​នោះ​ ​ត្រូវតែ​ចូល​ទៅ​បិណ្ឌបាត​ក្នុង​ស្រុក​ ​។​
ថយ | ទំព័រទី ២០៤ | បន្ទាប់