[​៣២៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បារិ​វាសិក​ភិក្ខុ​ ​ជា​អាគន្តុក​ ​ត្រូវ​ប្រាប់​ដល់​អាគន្តុក​ភិក្ខុ​ផងគ្នា​ ​ត្រូវ​ប្រាប់​ក្នុង​ថ្ងៃឧបោសថ​ ​ត្រូវ​ប្រាប់​ក្នុង​ថ្ងៃ​បវារណា​ ​បើ​មាន​ជម្ងឺ​ ​(​មិន​អាច​នឹង​ទៅ​បាន​)​ ​ប្រើ​បម្រើ​ទៅ​ប្រាប់​ក៏បាន​។​
 ​[​៣២៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បារិ​វាសិក​ភិក្ខុ​ ​មិន​ត្រូវ​ចេញ​ចាក​អាវាស​(​១​)​ ​ដែល​មាន​ភិក្ខុ​ ​ទៅកាន់​អាវាស​ ​ដែល​មិន​មាន​ភិក្ខុ​ទេ​ ​វៀរលែងតែ​មាន​ភិក្ខុ​ជា​បកត​ត្ត​ ​វៀរលែងតែ​មានការ​អន្តរាយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បារិ​វាសិក​ភិក្ខុ​ ​មិន​ត្រូវ​ចេញ​ចាក​អាវាស​ ​ដែល​មាន​ភិក្ខុ​ ​ទៅកាន់​អនាវាស​(​២​)​ ​ដែល​គ្មាន​ភិក្ខុ​ទេ​ ​វៀរលែងតែ​មាន​ភិក្ខុ​ជា​បកត​ត្ត​ ​វៀរលែងតែ​មានការ​អន្តរាយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បារិ​វាសិក​ភិក្ខុ​ ​មិន​ត្រូវ​ចេញ​ចាក​អាវាស​ ​ដែល​មាន​ភិក្ខុ​ ​ទៅកាន់​អាវាស​ ​ឬ​អនាវាស​ ​ដែល​មិន​មាន​ភិក្ខុ​ទេ​ ​វៀរលែងតែ​មាន​ភិក្ខុ​ជា​បកត​ត្ត​ ​វៀរលែងតែ​មានការ​អន្តរាយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បារិ​វាសិក​ភិក្ខុ​ ​មិន​ត្រូវ​ចេញ​ចាក​អនាវាស​ ​ដែល​មាន​ភិក្ខុ​ ​ទៅកាន់​អាវាស​ ​ដែល​មិន​មាន​ភិក្ខុ​ទេ​ ​វៀរលែងតែ​មាន​ភិក្ខុ​ជា​បកត​ត្ត​ ​វៀរលែងតែ​មានការ​អន្តរាយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បារិ​វាសិក​ភិក្ខុ​ ​មិន​ត្រូវ​ចេញ​ចាក​អនាវាស​ ​ដែល​មាន​ភិក្ខុ​ ​ទៅកាន់​អនាវាស​
​(​១​)​ ​អាវាស​ ​បាន​ដល់ទី​សេនាសន​ ​ដែលគេ​ធ្វើ​សម្រាប់​នៅ​ ​។​ ​(​២​)​ ​អនាវាស​ ​បាន​ដល់​រាន​ ​សម្រាប់​ទុក​អម្បោស​ ​រាន​សម្រាប់​ទុក​ឧស​ ​រោង​ទឹក​ ​បង្គន់​ ​និង​ក្លោងទ្វារ​ ​ជាដើម​ ​។​
ថយ | ទំព័រទី ២០៥ | បន្ទាប់