​[​៣៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្ឃ​មិន​ត្រូវ​រម្ងាប់​ត​ជ្ជ​នី​យក​ម្ម​របស់​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៥​ ​គឺ​ភិក្ខុ​ឲ្យ​ឧបសម្បទា១​ ​ភិក្ខុ​ឲ្យ​និស្ស័យ១​ ​ភិក្ខុ​ឲ្យ​សាមណេរ​បម្រើ​ខ្លួន១​ ​ភិក្ខុ​ទទួលការ​សន្មតិ​ខ្លួន​ជា​អ្នក​ប្រដៅ​ភិក្ខុនី១​ ​ភិក្ខុ​ដែល​សង្ឃ​សន្មត​ ​ហើយ​ប្រៀនប្រដៅ​ភិក្ខុនី​ទាំងឡាយ១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្ឃ​មិន​ត្រូវ​រម្ងាប់​ ​ត​ជ្ជ​នី​យក​ម្ម​ ​របស់​ភិក្ខុ​ ​ដែល​ប្រកបដោយ​អង្គ៥នេះឯង​។​ ​
 ​[​៣៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្ឃ​មិន​ត្រូវ​រម្ងាប់​ត​ជ្ជ​នី​យក​ម្ម​របស់​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៥ដទៃទៀត​ ​គឺ​ភិក្ខុ​ដែល​សង្ឃ​ធ្វើ​ត​ជ្ជ​នី​យក​ម្ម​ ​ព្រោះ​អាបត្តិ​ណា​ ​ហើយ​ត្រឡប់​ត្រូវអាបត្តិ​នោះ​ទៀត១​ ​ឬ​អាបត្តិ​ដទៃ​ ​ប្រហែលគ្នា​នឹង​អាបត្តិ​មុន​នោះ១​ ​ឬ​អាបត្តិ​ធ្ងន់ជាង​អាបត្តិ​មុន​នោះ១​ ​ភិក្ខុ​តិះដៀល​ត​ជ្ជ​នី​យក​ម្ម១​ ​ភិក្ខុ​តិះដៀល​ពួក​ភិក្ខុ​អ្នកធ្វើ​ត​ជ្ជ​នី​យក​ម្ម១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្ឃ​មិន​ត្រូវ​រម្ងាប់​ត​ជ្ជ​នី​យក​ម្ម​របស់​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៥នេះ​ទេ​។​ ​
 ​[​៣៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្ឃ​មិន​ត្រូវ​រម្ងាប់​ត​ជ្ជ​នី​យក​ម្ម​របស់​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៨​ ​គឺ​ភិក្ខុ​ហាម​ឧបោសថ​របស់​ភិក្ខុ​ជា​បកត​ត្ត១​ ​ហាម​បវារណា​របស់​ភិក្ខុ​ជា​បកត​ត្ត១​ ​ធ្វើជា​អ្នកមាន​មាត់ពាក្យ​ ​(​ក្នុង​អធិករណ​ណា​នោះ​)​១​ ​ទទួល​នាទី​ជាធំ​ក្នុង​វត្ត១​ ​ភិក្ខុ​ដែល​ឲ្យ​ធ្វើ​ឱកាស​
ថយ | ទំព័រទី ២៣ | បន្ទាប់