[៣៥៣] ម្នាលភិក្ខុទាំងឡាយ បើគណសង្ឃ មានមានត្តារហភិក្ខុ ជាគំរប់៤ ឲ្យបរិវាស ឲ្យមូលាយបដិកស្សនា ឲ្យមានត្ត គណសង្ឃ មានមានត្តារហភិក្ខុនោះ ជាគំរប់២០ ឲ្យអព្ភានកម្ម កម្មនោះមិនឡើងជាកម្មផង សង្ឃមិនត្រូវធ្វើផង។
[៣៥៤] សម័យនោះឯង ពួកមានត្តចារិកភិក្ខុ ត្រេកអរនឹងអភិវាទនកម្ម បច្ចុដ្ឋានកម្ម អញ្ជលិកម្ម សាមីចិកម្ម ការនាំអាសនមកឲ្យ ការនាំទីដេកមកឲ្យ ទឹកសម្រាប់លាងជើង តាំងសម្រាប់ទ្រជើង វត្ថុសម្រាប់ជូតជើង ការទទួលបាត្រ និងចីវរ ការដុសក្អែលខ្នង ក្នុងវេលាងូតទឹក នៃបកតត្តភិក្ខុទាំងឡាយ។ ភិក្ខុទាំងឡាយឯណា មានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ហេតុដូចម្តេច ក៏ពួកមានត្តចារិកភិក្ខុ ត្រេកអរនឹងអភិវាទនកម្ម បច្ចុដ្ឋានកម្ម។បេ។ ការដុសក្អែលខ្នង ក្នុងវេលាងូតទឹក របស់ភិក្ខុជាបកតត្តទាំងឡាយដូច្នោះ ទើបភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។
[៣៥៥] ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះដ៏មានព្រះភាគ ទ្រង់ឲ្យប្រជុំភិក្ខុសង្ឃ ហើយត្រាស់សួរភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ
ចប់វត្តរបស់មានត្តារហភិក្ខុ។