ឮថា​ ​ពួក​មានត្ត​ចារិក​ភិក្ខុ​ ​ត្រេកអរ​នឹង​អភិវាទន​កម្ម​ ​បច្ចុ​ដ្ឋាន​កម្ម​។​បេ​។​ ​ការ​ដុសក្អែល​ខ្នង​ ​ក្នុង​វេលា​ងូតទឹក​ ​របស់​ភិក្ខុ​ជា​បកត​ត្ត​ទាំងឡាយ​ ​ពិតមែន​ឬ​។​ ​ភិក្ខុ​ទាំងនោះ​ ​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ពិតមែន​។​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​បន្ទោស​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​មានត្ត​ចារិក​ភិក្ខុ​ ​មិនសមបើ​នឹង​ត្រេកអរ​អភិវាទន​កម្ម​ ​បច្ចុ​ដ្ឋាន​កម្ម​។​បេ​។​ ​ការ​ដុសក្អែល​ខ្នង​ ​ក្នុង​វេលា​ងូតទឹក​ ​របស់​ភិក្ខុ​ជា​បកត​ត្ត​ទាំងឡាយ​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អំពើ​នេះ​ ​មិនមែន​នាំឲ្យ​ជ្រះថ្លា​ ​ដល់​ជន​ទាំងឡាយ​ ​ដែល​មិនទាន់​ជ្រះថ្លា​ទេ​។​បេ​។​ ​លុះ​ទ្រង់​បន្ទោស​រួចហើយ​ ​ទ្រង់​ធ្វើ​ធម្មី​កថា​ ​ហើយ​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មានត្ត​ចារិក​ភិក្ខុ​ ​មិន​ត្រូវ​ត្រេកអរ​អភិវាទន​កម្ម​ ​បច្ចុ​ដ្ឋាន​កម្ម​។​បេ​។​ ​ការ​ដុសក្អែល​ខ្នង​ ​ក្នុង​វេលា​ស្រង់ទឹក​ ​របស់​ពួក​ភិក្ខុ​ជា​បកត​ត្ត​ឡើយ​ ​ភិក្ខុ​ណា​ត្រេកអរ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ ​អភិវាទន​កម្ម​ ​បច្ចុ​ដ្ឋាន​កម្ម​។​បេ​។​ ​ការ​ដុសក្អែល​ខ្នង​ ​ក្នុង​វេលា​ស្រង់ទឹក​ ​ដល់​មានត្ត​ចារិក​ភិក្ខុ​ទាំងឡាយ​ ​តាមលំដាប់​ចាស់​ ​(​ខ្ចី​)​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឧបោសថ១​ ​បវារណា១​ ​ការ​ទទួល​សំ​ពត់​វស្សិ​ក​សា​ដិក១​ ​ការ​លះបង់​ភត្ត១​ ​ការ​ទទួល​ភត្ត១​ ​
ថយ | ទំព័រទី ២៣១ | បន្ទាប់