[​៣៥៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​គណ​សង្ឃ​ ​មាន​មាន​ត្តា​រហ​ភិក្ខុ​ ​ជា​គំរប់៤​ ​ឲ្យ​បរិវាស​ ​ឲ្យ​មូលា​យ​បដិ​កស្ស​នា​ ​ឲ្យ​មានត្ត​ ​គណ​សង្ឃ​ ​មាន​មាន​ត្តា​រហ​ភិក្ខុ​នោះ​ ​ជា​គំរប់២០​ ​ឲ្យ​អព្ភានកម្ម​ ​កម្ម​នោះ​មិន​ឡើងជា​កម្ម​ផង​ ​សង្ឃ​មិន​ត្រូវ​ធ្វើ​ផង​។​

​ចប់​វត្ត​របស់​មាន​ត្តា​រហ​ភិក្ខុ​។​


 ​[​៣៥៤​]​ ​សម័យ​នោះ​ឯង​ ​ពួក​មានត្ត​ចារិក​ភិក្ខុ​ ​ត្រេកអរ​នឹង​អភិវាទន​កម្ម​ ​បច្ចុ​ដ្ឋាន​កម្ម​ ​អញ្ជលិកម្ម​ ​សាមីចិកម្ម​ ​ការ​នាំ​អាសន​មក​ឲ្យ​ ​ការ​នាំ​ទីដេក​មក​ឲ្យ​ ​ទឹក​សម្រាប់​លាង​ជើង​ ​តាំង​សម្រាប់​ទ្រជើង​ ​វត្ថុ​សម្រាប់​ជូត​ជើង​ ​ការ​ទទួល​បាត្រ​ ​និង​ចីវរ​ ​ការ​ដុសក្អែល​ខ្នង​ ​ក្នុង​វេលា​ងូតទឹក​ ​នៃ​បកត​ត្ត​ភិក្ខុ​ទាំងឡាយ​។​ ​ភិក្ខុ​ទាំងឡាយ​ឯណា​ ​មាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុ​ទាំងនោះ​ ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ហេតុ​ដូចម្តេច​ ​ក៏​ពួក​មានត្ត​ចារិក​ភិក្ខុ​ ​ត្រេកអរ​នឹង​អភិវាទន​កម្ម​ ​បច្ចុ​ដ្ឋាន​កម្ម​។​បេ​។​ ​ការ​ដុសក្អែល​ខ្នង​ ​ក្នុង​វេលា​ងូតទឹក​ ​របស់​ភិក្ខុ​ជា​បកត​ត្ត​ទាំងឡាយ​ដូច្នោះ​ ​ទើប​ភិក្ខុ​ទាំងនោះ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​
 ​[​៣៥៥​]​ ​ព្រោះ​និទាន​នេះ​ ​ដំណើរ​នេះ​ ​ទើប​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ឲ្យ​ប្រជុំ​ភិក្ខុសង្ឃ​ ​ហើយ​ត្រាស់​សួរ​ភិក្ខុ​ទាំងឡាយ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​
ថយ | ទំព័រទី ២៣០ | បន្ទាប់