ជាទីបំផុត​នៃ​ទីដេក​ ​ជាទីបំផុត​ ​នៃ​វិហារ​របស់​សង្ឃ​ ​សង្ឃ​ត្រូវ​ប្រគល់​ឱកាស​នោះ​ ​ដល់​ភិក្ខុ​នោះ​ ​ឯ​ភិក្ខុ​នោះ​ ​ត្រូវ​ត្រេកអរ​ចំពោះ​ទី​ឱកាស​នោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មានត្ត​ចារិក​ភិក្ខុ​ ​មិន​ត្រូវ​ធ្វើ​ភិក្ខុ​ជា​បកត​ត្ត​ ​ឲ្យ​ជា​បុរេ​សមណ​ ​ឬ​បច្ឆា​សមណ​ ​ចូល​ទៅកាន់​ត្រកូល​ទាំងឡាយ​ឡើយ​ ​មិន​ត្រូវ​សមាទាន​អារញ្ញិក​ធុតង្គ​ ​មិន​ត្រូវ​សមាទាន​បិណ្ឌ​បា​តិក​ធុតង្គ​ ​មួយទៀត​ ​មិន​ត្រូវឲ្យ​គេ​នាំ​ចង្ហាន់​បិណ្ឌបាត​មក​ ​(​ដើម្បី​ខ្លួន​)​ ​ព្រោះ​បច្ច័យ​នោះ​ ​ដោយ​គិតថា​ ​ជន​ទាំងឡាយ​ ​កុំ​ដឹង​អាត្មាអញ​ឡើយ​។​
 [​៣៥៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មានត្ត​ចារិក​ភិក្ខុ​ ​ជា​អាគន្តុក​ ​ត្រូវ​ប្រាប់​ ​(​ដល់​ភិក្ខុ​ក្នុង​អាវាស​ ​ដែល​ខ្លួន​ទៅដល់​)​ ​ត្រូវ​ប្រាប់​ដល់​អាគន្តុក​ភិក្ខុ​ ​(​ដែល​មកដល់​ទីកន្លែង​ខ្លួន​)​ ​ត្រូវ​ប្រាប់​ ​ក្នុង​ថ្ងៃឧបោសថ​ ​ត្រូវ​ប្រាប់​ក្នុង​ថ្ងៃ​បវារណា​ ​ត្រូវ​ប្រាប់​រាល់ថ្ងៃ​ ​បើ​មាន​ជម្ងឺ​ ​ត្រូវ​ប្រើ​បម្រើ​ ​ទៅ​ប្រាប់​ ​ក៏បាន​។​
 [​៣៥៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មានត្ត​ចារិក​ភិក្ខុ​ ​មិន​ត្រូវ​ចេញ​ចាក​អាវាស​ ​ដែល​មាន​ភិក្ខុ​ ​ទៅកាន់​អាវាស​ ​ដែល​មិន​មាន​ភិក្ខុ​ទេ​ ​វៀរលែងតែ​សង្ឃ​ ​វៀរលែងតែ​មានការ​អន្តរាយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មានត្ត​ចារិក​ភិក្ខុ​ ​មិន​ត្រូវ​ចេញ​ចាក​អាវាស​ ​ដែល​មាន​ភិក្ខុ​ ​ទៅកាន់​អនាវាស​ ​ដែល​មិន​មាន​ភិក្ខុ​ទេ​ ​វៀរលែងតែ​សង្ឃ​ ​វៀរលែងតែ​មានការ​អន្តរាយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​
ថយ | ទំព័រទី ២៣៣ | បន្ទាប់