ទាំង៥យ៉ាង​ ​ដល់​មានត្ត​ចារិក​ភិក្ខុ​ ​តាមលំដាប់​ចាស់​ ​(​ខ្ចី​)​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ដូច្នោះ​ ​តថាគត​ ​នឹង​បញ្ញត្ត​វត្ត​ ​ដល់​ពួក​មានត្ត​ចារិក​ភិក្ខុ​ ​តាម​ទំនង​ដែល​មានត្ត​ចារិក​ភិក្ខុ​ ​ត្រូវ​ប្រព្រឹត្ត​។​
 [​៣៥៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មានត្ត​ចារិក​ភិក្ខុ​ ​ត្រូវ​ប្រព្រឹត្ត​វត្ត​ដោយ​ប្រព្រៃ​។​ ​ឯ​ការប្រព្រឹត្ត​វត្ត​ ​ដោយ​ប្រពៃ​ ​ក្នុង​មានត្ត​នោះ​ ​ដូច្នេះ​ ​គឺ​មានត្ត​ចារិក​ភិក្ខុ​ ​មិន​ត្រូវឲ្យ​ឧបសម្បទា​ ​មិន​ត្រូវឲ្យ​និស្ស័យ​ ​មិន​ត្រូវឲ្យ​សាមណេរ​បម្រើ​ខ្លួន​ ​មិន​ត្រូវ​ទទួលការ​សន្មតិ​ខ្លួន​ ​ជា​អ្នក​ប្រដៅ​ភិក្ខុនី​ ​បើទុកជា​សង្ឃ​សន្មត​ហើយ​ ​ក៏​មិន​ត្រូវ​ប្រដៅ​ភិក្ខុនី​ ​សង្ឃ​ឲ្យ​មានត្ត​ ​ចំពោះ​អាបត្តិ​ណា​ ​មិន​គប្បី​ត្រូវអាបត្តិ​នោះ​ទៀត​ ​ឬ​អាបត្តិ​ដទៃ​ ​ដែល​ប្រហែល​នឹង​អាបត្តិ​នោះ​ ​ឬ​អាបត្តិ​ដែល​ធ្ងន់ជាង​អាបត្តិ​នោះ​ ​មិន​ត្រូវ​តិះដៀល​កម្ម​ ​មិន​ត្រូវ​តិះដៀល​ពួក​ភិក្ខុ​អ្នកធ្វើ​កម្ម​ ​មិន​ត្រូវ​ហាម​ឧបោសថ​ ​មិន​ត្រូវ​ហាម​បវារណា​ ​ដល់​ភិក្ខុ​ជា​បកត​ត្ត​ ​មិន​ត្រូវ​ធ្វើជា​អ្នកមាន​មាត់ពាក្យ​ ​(​ក្នុង​អធិករណ​នោះ​)​ ​មិន​ត្រូវ​ទទួល​នាទី​ ​ជាធំ​ក្នុង​វត្ត​ ​មិន​ត្រូវឲ្យ​ធ្វើ​ឱកាស​ ​(​ដើម្បី​ចោទ​)​ ​មិន​ត្រូវ​ចោទ​ ​មិន​ត្រូវ​រំលឹក​ ​មិន​ត្រូវ​ប្រកប​ពួក​ភិក្ខុ​ ​(​ឲ្យ​ឈ្លោះ​)​ ​នឹង​ពួក​ភិក្ខុ​ផងគ្នា​។​
 [​៣៥៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មានត្ត​ចារិក​ភិក្ខុ​ ​មិន​ត្រូវ​ដើរមុន​ ​មិន​ត្រូវ​អង្គុយ​មុខ​ភិក្ខុ​ជា​បកត​ត្ត​ឡើយ​ ​ឱកាស​ឯណា​ ​ជាទីបំផុត​នៃ​អាសនៈ​ ​
ថយ | ទំព័រទី ២៣២ | បន្ទាប់