​[​៤១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្ឃ​ត្រូវ​រម្ងាប់​ត​ជ្ជ​នី​យក​ម្ម​របស់​ភិក្ខុ​ ​ដែល​ប្រកបដោយ​អង្គ៨​ ​គឺ​ភិក្ខុ​មិន​ហាម​ឧបោសថ​ ​របស់​ភិក្ខុ​ជា​បកត​ត្ត១​ ​មិន​ហាម​បវារណា​ ​របស់​ភិក្ខុ​ជា​បកត​ត្ត១​ ​មិន​ធ្វើជា​អ្នកមាន​មាត់ពាក្យ១​ ​មិន​ទទួល​នាទី​ជាធំ​ក្នុង​វត្ត១​ ​មិន​ឲ្យ​ធ្វើ​ឱកាស​ ​(​ដើម្បី​ចោទ​)​១​ ​មិន​ចោទ​គេ១​ ​មិន​រំលឹក​គេ១​ ​មិន​ប្រកប​ពួក​ភិក្ខុ​ ​(​ឲ្យ​ឈ្លោះ​)​ ​នឹង​ពួក​ភិក្ខុ​ផងគ្នា១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្ឃ​ត្រូវ​រម្ងាប់​ត​ជ្ជ​នី​យក​ម្ម​របស់​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៨នេះឯង​។​

​ចប់​ ​ត​ជ្ជ​នី​យក​ម្ម​ដែល​សង្ឃ​ត្រូវ​រម្ងាប់​ ​មាន​ចំនួន១៨​។​


 ​[​៤២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឯ​ត​ជ្ជ​នី​យក​ម្ម​នោះ​ ​សង្ឃ​ត្រូវ​រម្ងាប់​យ៉ាងនេះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្ឌុ​ក​ភិក្ខុ​ ​និង​លោហិត​ក​ភិក្ខុ​ទាំងនោះ​ ​គប្បី​ចូល​ទៅ​រក​ជំនុំ​សង្ឃ​ ​ហើយ​ធ្វើ​សំពត់​ឧត្តរាសង្គ​ ​ឆៀង​ស្មា​ម្ខាង​ ​ហើយ​សំពះ​បាទា​របស់​ភិក្ខុ​ចាស់​ទាំងឡាយ​ ​រួច​អង្គុយច្រហោង​ ​ផ្គង​អញ្ជលី​ឡើង​ ​និយាយ​យ៉ាងនេះ​ថា​ ​បពិត្រ​លោក​ទាំងឡាយ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះករុណា​ទាំងឡាយ​ ​ដែល​សង្ឃ​ធ្វើ​ត​ជ្ជ​នី​យក​ម្ម​ហើយ​ ​បាន​ប្រព្រឹត្ត​វត្ត​ដោយ​ប្រពៃ​ ​ទាំង​សម្លបរោម​ ​ប្រព្រឹត្ត​វត្ត​គួរ​ដល់​កិរិយា​រលាស់​ចេញ​ចាក​កម្ម​ ​
ថយ | ទំព័រទី ២៥ | បន្ទាប់