ចំពោះ​អាបត្តិ១​ ​ឈ្មោះ​សញ្ចេ​ត​និក​សុក្ក​វិស​ដ្ឋិ​ ​ដែល​មិនបាន​បិទបាំង​ទុក​។​ ​សង្ឃ​ក៏បាន​ឲ្យ​មានត្ត​ ​៦រាត្រី​ ​ដល់​ខ្ញុំ​នោះ​ ​ចំពោះ​អាបត្តិ១​ ​ឈ្មោះ​សញ្ចេ​ត​និក​សុក្ក​វិស​ដ្ឋិ​ ​ដែល​មិនបាន​បិទបាំង​ទុក​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​ខ្ញុំ​នោះ​ ​បាន​សន្សំ​មានត្ត​រួចហើយ​ ​មក​សូម​អព្ភានកម្ម​ ​នឹង​សង្ឃ​ ​ជា​គំរប់​បីដង​ផង​។​ ​
 [​៣៨២​]​ ​ភិក្ខុ​អ្នក​ឆ្លាស​ ​ប្រតិពល​ ​ត្រូវ​ផ្តៀង​សង្ឃ​ថា​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​សង្ឃ​ស្តាប់​ខ្ញុំ​ ​ដ្បិត​ឧទាយិ​ភិក្ខុ​នេះ​ ​ត្រូវអាបត្តិ១​ ​ឈ្មោះ​សញ្ចេ​ត​និក​សុក្ក​វិស​ដ្ឋិ​ ​តែ​មិនបាន​បិទបាំង​ទុក​ ​ឧទាយិ​ភិក្ខុ​នោះ​ ​បាន​មក​សូម​មានត្ត​ ​៦រាត្រី​នឹង​សង្ឃ​ ​ចំពោះ​អាបត្តិ១​ ​ឈ្មោះ​សញ្ចេ​ត​និក​សុក្ក​វិស​ដ្ឋិ​ ​ដែល​មិនបាន​បិទបាំង​ទុក​។​ ​សង្ឃ​បាន​ឲ្យ​មានត្ត​ ​៦រាត្រី​ ​ដល់​ឧទាយិ​ភិក្ខុ​ ​ចំពោះ​អាបត្តិ១​ ​ឈ្មោះ​សញ្ចេ​ត​និក​សុក្ក​វិស​ដ្ឋិ​ ​ដែល​មិនបាន​បិទបាំង​ទុក​។​ ​ឧទាយិ​ភិក្ខុ​នោះ​ ​បាន​សន្សំ​មានត្ត​រួចហើយ​ ​មក​សូម​អព្ភានកម្ម​នឹង​សង្ឃ​។​ ​បើ​កម្ម​មានកាល​គួរ​ ​ដល់​សង្ឃ​ហើយ​ ​សង្ឃ​គួរ​ធ្វើ​អព្ភានកម្ម​ ​ចំ​ពោះ​ឧទាយិ​ភិក្ខុ​ចុះ​។​ ​នេះ​ជា​ពាក្យ​ផ្តៀង​សង្ឃ​ឲ្យដឹង​។​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​សង្ឃ​ស្តាប់​ខ្ញុំ​ ​ដ្បិត​ឧទាយិ​ភិក្ខុ​នេះ​ ​ត្រូវអាបត្តិ១​ ​ឈ្មោះ​សញ្ចេ​ត​និក​សុក្ក​វិស​ដ្ឋិ​ ​តែ​មិនបាន​បិទបាំង​ទុក​ ​ឧទាយិ​ភិក្ខុ​នោះ​ ​បាន​មក​សូម​មានត្ត​ ​៦រាត្រី​
ថយ | ទំព័រទី ២៥៤ | បន្ទាប់