[​៤៧៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​កំពុង​នៅ​បរិវាស​ ​ហើយក៏​ទៅជា​មនុស្ស​ឆ្កួត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឯ​បរិវាស​របស់​ភិក្ខុ​ដែល​ឆ្កួត​ ​មិនបាន​លូតលាស់​ឡើង​ទេ​។​ ​បើ​ភិក្ខុ​នោះ​ ​បាត់​ឆ្កួត​ទៅវិញ​ហើយ​ ​ការ​ឲ្យ​បរិវាស​ពីមុន​ ​ដល់​ភិក្ខុ​នោះ​ ​ក៏​នៅនឹង​ដដែល​។​ ​បរិវាស​ណា​ ​ដែល​សង្ឃ​បាន​ឲ្យហើយ​ ​ក៏​ឈ្មោះថា​ ​ឲ្យ​ល្អ​ហើយ​។​ ​បរិវាស​ណា​ ​ដែល​ភិក្ខុ​បាន​នៅ​រួចហើយ​ ​ក៏​ឈ្មោះថា​ ​នៅ​ល្អ​ហើយ​។​ ​ឯ​បរិវាស​ដែល​សល់​ ​ភិក្ខុ​នោះ​ ​ត្រូវ​នៅ​ទៀត​ចុះ​។​
 [​៤៧៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​កំពុង​នៅ​បរិវាស​ ​ហើយក៏​មានចិត្ត​រវើរវាយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឯ​បរិវាស​របស់​ភិក្ខុ​ ​ដែល​មានចិត្ត​រវើរវាយ​ ​មិនបាន​លូតលាស់​ឡើង​ទេ​។​ ​បើ​ភិក្ខុ​នោះ​ ​បាត់​រវើរវាយ​ចិត្ត​ទៅវិញ​ហើយ​ ​ការ​ឲ្យ​បរិវាស​ពីមុន​ ​ដល់​ភិក្ខុ​នោះ​ ​ក៏​នៅនឹង​ដដែល​។​ ​បរិវាស​ឯណា​ ​ដែល​សង្ឃ​បាន​ឲ្យហើយ​ ​ក៏​ឈ្មោះថា​ ​ឲ្យ​ល្អ​ហើយ​។​ ​បរិវាស​ឯណា​ ​ដែល​ភិក្ខុ​នោះ​ ​បាន​នៅ​រួចហើយ​ ​ក៏​ឈ្មោះថា​ ​នៅ​ល្អ​ហើយ​។​ ​ឯ​បរិវាស​ដែល​សល់​ ​ភិក្ខុ​នោះ​ ​ត្រូវ​នៅ​ទៀត​ចុះ​។​
 [​៤៧៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​កំពុង​នៅ​បរិវាស​ ​ហើយក៏​មានទុក្ខ​វេទនា​គ្រប​សង្កត់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បរិវាស​របស់​ភិក្ខុ​ ​ដែល​មានទុក្ខ​វេទនា​គ្រប​សង្កត់​ ​មិនបាន​លូតលាស់​ឡើង​ទេ​។​ ​
ថយ | ទំព័រទី ៣៨៣ | បន្ទាប់