ចេញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការប្រព្រឹត្តិ​មានត្ត​ ​របស់​ភិក្ខុ​ដែល​សង្ឃ​លើក​វត្ត​ ​មិនបាន​លូតលាស់​ឡើង​ទេ​។​ ​បើ​ភិក្ខុ​នោះ​ ​សង្ឃ​បាន​ធ្វើ​ឱសារណកម្ម​វិញ​ហើយ​ ​ការ​ឲ្យ​បរិវាស​ពីមុន​ ​ដល់​ភិក្ខុ​នោះ​ ​ក៏​នៅនឹង​ដដែល​។​ ​បរិវាស​ឯណា​ ​ដែល​សង្ឃ​បាន​ឲ្យហើយ​ ​ក៏​ឈ្មោះថា​ ​ឲ្យ​ល្អ​ហើយ​។​ ​បរិវាស​ឯណា​ ​ដែល​ភិក្ខុ​នៅ​រួចហើយ​ ​ក៏​ឈ្មោះថា​ ​នៅ​ល្អ​ហើយ​។​ ​មានត្ត​ឯណា​ ​ដែល​សង្ឃ​បាន​ឲ្យហើយ​ ​ក៏​ឈ្មោះថា​ ​ឲ្យ​ល្អ​ហើយ​។​ ​មានត្ត​ឯណា​ ​ដែល​ភិក្ខុ​បាន​សន្សំ​រួចហើយ​ ​ក៏​ឈ្មោះថា​ ​សន្សំ​ល្អ​ហើយ​។​ ​មានត្ត​ដែល​សល់​នៅ​ ​ភិក្ខុ​នោះ​ ​ត្រូវ​ប្រព្រឹត្ត​តទៅទៀត​ចុះ​។​
​[​៤៨៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​គួរ​ដល់​អព្ភានកម្ម​ហើយ​ ​ក៏​ស្រាប់តែ​សឹក​ចេញទៅ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អព្ភានកម្ម​ ​របស់​ភិក្ខុ​ដែល​សឹក​ចេញ​ ​មិនបាន​លូតលាស់​ឡើង​ទេ​។​ ​បើ​បុគ្គល​នោះ​ ​ត្រឡប់​មក​បួស​វិញ​ ​ការ​ឲ្យ​បរិវាស​ពីមុន​ ​ដល់​ភិក្ខុ​នោះ​ ​នៅនឹង​ដដែល​។​ ​បរិវាស​ឯណា​ ​ដែល​សង្ឃ​បាន​ឲ្យហើយ​ ​ក៏​ឈ្មោះថា​ ​ឲ្យ​ល្អ​ហើយ​។​ ​បរិវាស​ឯណា​ ​ដែល​ភិក្ខុ​បាន​នៅ​រួចហើយ​ ​ក៏​ឈ្មោះថា​ ​នៅ​ល្អ​ហើយ​។​ ​មានត្ត​ឯណា​ ​ដែល​សង្ឃ​បាន​ឲ្យហើយ​ ​ក៏​ឈ្មោះថា​ ​ឲ្យ​ល្អ​ហើយ​។​ ​មានត្ត​ឯណា​ ​ដែល​ភិក្ខុ​បាន​សន្សំ​រួចហើយ​ ​ក៏​ឈ្មោះថា​ ​សន្សំ​ល្អ​ហើយ​។​ ​ភិក្ខុ​នោះ​ ​សង្ឃ​ត្រូវឲ្យ​អព្ភានកម្ម​ចុះ​។​
ថយ | ទំព័រទី ៣៨៩ | បន្ទាប់