[​៤៨៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​គួរ​ដល់​អព្ភានកម្ម​ហើយ​ ​ក៏​ប្តេជ្ញា​ខ្លួន​ ​ទៅជា​សាមណេរ​។​បេ​។​ ​ត្រឡប់ទៅ​ជា​ឆ្កួត​។​បេ​។​ ​ត្រឡប់ទៅ​ជា​មានចិត្ត​រវើរវាយ​។​បេ​។​ ​ត្រឡប់ទៅ​ជា​មានទុក្ខ​វេទនា​គ្រប​សង្កត់​។​បេ​។​ ​សង្ឃ​លើក​វត្ត​ ​ព្រោះ​មិនឃើញ​អាបត្តិ​។​បេ​។​ ​សង្ឃ​លើក​វត្ត​ ​ព្រោះ​មិន​សំដែង​អាបត្តិ​។​បេ​។​ ​សង្ឃ​លើក​វត្ត​ ​ព្រោះ​មិន​លះបង់​ទិដ្ឋិ​លាមក​ចេញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អព្ភានកម្ម​ ​របស់​ភិក្ខុ​ដែល​សង្ឃ​លើក​វត្ត​ ​មិនបាន​លូតលាស់​ឡើង​ទេ​។​ ​បើ​ភិក្ខុ​នោះ​ ​សង្ឃ​បាន​ធ្វើ​ឱសារណកម្ម​វិញ​ហើយ​ ​ការ​ឲ្យ​បរិវាស​ពីមុន​ ​ដល់​ភិក្ខុ​នោះ​ ​ក៏​នៅនឹង​ដដែល​។​ ​បរិវាស​ឯណា​ ​ដែល​សង្ឃ​បាន​ឲ្យហើយ​ ​ក៏​ឈ្មោះថា​ ​ឲ្យ​ល្អ​ហើយ​។​ ​បរិវាស​ឯណា​ ​ដែល​ភិក្ខុ​បាន​នៅ​រួចហើយ​ ​ក៏​ឈ្មោះថា​ ​នៅ​ល្អ​ហើយ​។​ ​មានត្ត​ឯណា​ ​ដែល​សង្ឃ​បាន​ឲ្យហើយ​ ​ក៏​ឈ្មោះថា​ ​ឲ្យ​ល្អ​ហើយ​។​ ​មានត្ត​ឯណា​ ​ដែល​ភិក្ខុ​បាន​សន្សំ​រួចហើយ​ ​ក៏​ឈ្មោះថា​ ​សន្សំ​ល្អ​ហើយ​។​ ​ភិក្ខុ​នោះ​ ​សង្ឃ​ត្រូវឲ្យ​អព្ភានកម្ម​ចុះ​។​

​ចប់​វារ​ចំនួន៤០​។​


 [​៤៨៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​កំពុង​នៅ​បរិវាស​ហើយ​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​ជាច្រើន​ ​ក្នុង​ចន្លោះ​ ​មាន​ចំនួន​គួរ​រាប់​បាន​ ​តែ​មិនបាន​បិទបាំង​ទុក​។​ ​សង្ឃ​ត្រូវ​ទាញ​ភិក្ខុ​នោះ​ ​មក​ដាក់​ក្នុង​មូលា​បត្តិ​វិញ​។​
ថយ | ទំព័រទី ៣៩០ | បន្ទាប់