[​៤៨៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​កំពុង​នៅ​បរិវាស​ហើយ​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​ជាច្រើន​ ​ក្នុង​ចន្លោះ​ ​មាន​ចំនួន​គួរ​រាប់​បាន​ ​ហើយ​បិទបាំង​ទុក​។​ ​សង្ឃ​ត្រូវ​ទាញ​ភិក្ខុ​នោះ​ ​មក​ដាក់​ក្នុង​មូលា​បត្តិ​ ​ហើយ​ត្រូវឲ្យ​សមោធាន​បរិវាស​ ​ដល់​ភិក្ខុ​នោះ​ ​ចំពោះ​អាបត្តិ​ ​ដែល​ខ្លួន​បិទបាំង​ទុក​ ​ប៉ុន្មាន​ថ្ងៃ​ ​និង​ចំពោះ​អាបត្តិ​ខាងដើម​។​
 [​៤៩០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​កំពុង​នៅ​បរិវាស​ហើយ​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​ជាច្រើន​ ​ក្នុង​ចន្លោះ​ ​មាន​ចំនួន​គួរ​រាប់​បាន​ ​តែ​បិទបាំង​ទុក​ខ្លះ​ ​មិនបាន​បិទបាំង​ទុក​ខ្លះ​។​ ​សង្ឃ​ត្រូវ​ទាញ​ភិក្ខុ​នោះ​ ​មក​ដាក់​ក្នុង​មូលា​បត្តិ​ ​រួចហើយ​ត្រូវឲ្យ​សមោធាន​បរិវាស​ ​ដល់​ភិក្ខុ​នោះ​ ​ចំពោះ​អាបត្តិ​ ​ដែល​ខ្លួន​បិទបាំង​ទុក​ ​ប៉ុន្មាន​ថ្ងៃ​ ​និង​ចំពោះ​អាបត្តិ​ខាងដើម​។​
 [​៤៩១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​កំពុង​នៅ​បរិវាស​ហើយ​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​ជាច្រើន​ ​ក្នុង​ចន្លោះ​ ​មាន​ចំនួន​រាប់​មិនបាន​ ​តែ​មិនបាន​បិទបាំង​ទុក​។​ ​សង្ឃ​ត្រូវ​ទាញ​ភិក្ខុ​នោះ​ ​មក​ដាក់​ក្នុង​មូលា​បត្តិ​។​
ថយ | ទំព័រទី ៣៩១ | បន្ទាប់