បិទបាំង​ទុក​ ​ហើយ​ប្តេជ្ញា​ខ្លួន​ជា​សាមណេរ​។​បេ​។​ ​ត្រឡប់ទៅ​ជា​មនុស្ស​ឆ្កួត​។​បេ​។​ ​ត្រឡប់ជា​មានចិត្ត​រវើរវាយ​។​បេ​។​ ​ត្រឡប់ជា​មានទុក្ខ​វេទនា​គ្រប​សង្កត់​។​បេ​។​ ​អាបត្តិ​ទាំងឡាយ​ ​ភិក្ខុ​នោះ​បិទបាំង​ទុក​ខ្លះ​ ​មិនបាន​បិទបាំង​ទុក​ខ្លះ​ ​រឿង​បរិវាស​ ​ដែល​ពិស្តារ​មក​ហើយ​យ៉ាងណា​ ​បណ្ឌិត​ត្រូវឲ្យ​ពិស្តារ​យ៉ាងនោះ​ចុះ​។​បេ​។​ ​ភិក្ខុ​នោះ​ ​ស្គាល់​អាបត្តិ​ពួក​ខ្លះ​ ​មិន​ស្គាល់​អាបត្តិ​ពួក​ខ្លះ​។​បេ​។​ ​រលឹក​ឃើញ​អាបត្តិ​ពួក​ខ្លះ​ ​រលឹក​មិនឃើញ​អាបត្តិ​ពួក​ខ្លះ​។​បេ​។​ ​មិន​សង្ស័យ​ក្នុង​អាបត្តិ​ពួក​ខ្លះ​ ​សង្ស័យ​ក្នុង​អាបត្តិ​ពួក​ខ្លះ​ ​មិន​សង្ស័យ​ក្នុង​ពួក​អាបត្តិ​ណា​ ​ក៏​បិទបាំង​ពួក​អាបត្តិ​នោះ​ទុក​ ​សង្ស័យ​ក្នុង​ពួក​អាបត្តិ​ណា​ ​ក៏​មិនបាន​បិទបាំង​ពួក​អាបត្តិ​នោះ​ទុក​ឡើយ​។​ ​ភិក្ខុ​នោះ​ ​មានទុក្ខ​វេទនា​គ្រប​សង្កត់​។​ ​លុះ​ភិក្ខុ​នោះ​ ​អស់​ទុក្ខវេទនា​គ្រប​សង្កត់​ហើយ​ ​ពួក​អាបត្តិ​ណា​ ​ដែល​ខ្លួន​មិន​សង្ស័យ​ ​ហើយ​បិទបាំង​ទុក​ពីមុន​ ​ដល់​មក​បួស​ជា​ខាងក្រោយ​ ​ក៏​មិន​សង្ស័យ​នឹង​ពួក​អាបត្តិ​នោះ​ទៀត​ ​តែ​មិនបាន​បិទបាំង​ទុក​ ​ពួក​អាបត្តិ​ណា​ ​ដែល​ខ្លួន​សង្ស័យ​ ​ហើយ​មិនបាន​បិទបាំង​ទុក​ពីមុន​ ​ដល់​មក​បួស​ជា​ខាងក្រោយ​ ​ក៏​អស់​សេចក្តី​សង្ស័យ​នឹង​ពួក​អាបត្តិ​នោះ​ ​ហើយ​មិនបាន​បិទបាំង​ទុក​ដដែល​។​បេ​។​ ​ពួក​អាបត្តិ​ណា​ ​ដែល​ខ្លួន​មិន​សង្ស័យ​ ​ហើយ​បិទបាំង​ទុក​ពីមុន​ ​ដល់​មក​បួស​ជា​ខាងក្រោយ​ ​
ថយ | ទំព័រទី ៤២៣ | បន្ទាប់