ក៏​មិន​សង្ស័យ​នឹង​ពួក​អាបត្តិ​នោះ​ទៀត​ ​តែ​មិនបាន​បិទបាំង​ទុក​ ​ពួក​អាបត្តិ​ណា​ ​ដែល​ខ្លួន​សង្ស័យ​ ​ហើយ​មិនបាន​បិទបាំង​ទុក​ពីមុន​ ​ដល់​មក​បួស​ជា​ខាងក្រោយ​ ​ក៏​អស់​សង្ស័យ​ ​តែ​បិទបាំង​ទុក​ទៅវិញ​។​បេ​។​ ​ពួក​អាបត្តិ​ណា​ ​ដែល​ខ្លួន​មិន​សង្ស័យ​ ​ហើយ​បិទបាំង​ទុក​ពីមុន​ ​ដល់​មក​បួស​ជា​ខាងក្រោយ​ ​ក៏​មិន​សង្ស័យ​ ​ហើយ​បិទបាំង​ពួក​អាបត្តិ​នោះ​ទៀត​ ​ពួក​អាបត្តិ​ណា​ ​ដែល​ខ្លួន​សង្ស័យ​ ​ហើយ​មិនបាន​បិទបាំង​ទុក​ពីមុន​ ​ដល់​មក​បួស​ជា​ខាងក្រោយ​ ​ក៏​អស់​សេចក្តី​សង្ស័យ​នឹង​ពួក​អាបត្តិ​នោះ​ ​ហើយ​មិនបាន​បិទបាំង​ទុក​ទៀត​។​បេ​។​ ​ពួក​អាបត្តិ​ណា​ ​ដែល​ខ្លួន​មិន​សង្ស័យ​ ​ហើយ​បិទបាំង​ទុក​ពីមុន​ ​ដល់​មក​បួស​ជា​ខាងក្រោយ​ ​ក៏​មិន​សង្ស័យ​ ​ហើយ​បិទបាំង​ទុក​ពួក​អាបត្តិ​នោះ​ទៀត​ ​ពួក​អាបត្តិ​ណា​ ​ដែល​ខ្លួន​សង្ស័យ​ ​ហើយ​មិនបាន​បិទបាំង​ទុក​ពីមុន​ ​ដល់​មក​បួស​ជា​ខាងក្រោយ​ ​ក៏​អស់​សេចក្តី​សង្ស័យ​នឹង​ពួក​អាបត្តិ​នោះ​ ​ហើយ​បិទបាំង​ទុក​។​ ​សង្ឃ​ត្រូវ​ទាញ​ភិក្ខុ​នោះ​ ​មក​ដាក់​ក្នុង​មូលា​បត្តិ​ ​ហើយ​ត្រូវឲ្យ​សមោធាន​បរិវាស​ ​ដល់​ភិក្ខុ​នោះ​ ​ចំពោះ​អាបត្តិ​ ​ដែល​បិទបាំង​ទុក​ ​ប៉ុន្មាន​ថ្ងៃ​ ​និង​ចំពោះ​អាបត្តិ​ខាងដើម​។​
 [​៥៥០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​គួរ​ដល់​មានត្ត​។​បេ​។​
ថយ | ទំព័រទី ៤២៤ | បន្ទាប់