ភិក្ខុ​ទាំងនោះ​ ​ជា​ពី​ឆ្កួត​វិញ​ ​តែ​ភិក្ខុ១រូប​ ​បិទបាំង​ទុក​ ​ភិក្ខុ១រូប​ទៀត​ ​មិនបាន​បិទបាំង​ទុក​។​ ​ភិក្ខុ​ណា​បិទបាំង​ទុក​ ​វិនយ​ធរ​ ​ត្រូវឲ្យ​ភិក្ខុ​នោះ​សំដែង​អាបត្តិ​ទុក្កដ​ចេញ​។​ ​ម្យ៉ាងទៀត​ ​សង្ឃ​ត្រូវឲ្យ​បរិវាស​ ​ដល់​ភិក្ខុ​នោះ​ ​ចំពោះ​កង​អាបត្តិ​ ​ដែល​បិទបាំង​ទុក​ប៉ុន្មាន​ថ្ងៃ​ ​ហើយ​សឹម​ឲ្យ​មានត្ត​ ​ដល់​ភិក្ខុ​ទាំងពីរ​រូប​ចុះ​។​
 [​៥៦៥​]​ ​មាន​ភិក្ខុ​ពីរ​រូប​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​ ​ភិក្ខុ​ទាំងនោះ​ ​កាលបើ​សង្ឃ​កំពុង​សំដែង​បាតិមោក្ខ​ ​ក៏​ពោល​យ៉ាងនេះ​ថា​ ​ឥឡូវនេះ​ ​យើង​ដឹង​ប្រាកដ​ថា​ ​ធម៌​នេះឯង​ ​មក​ហើយ​ក្នុង​សុត្ត​ ​(​មាតិកា​)​ ​រាប់បញ្ចូល​ក្នុង​សុត្ត​ ​តែង​មកកាន់​ឧទ្ទេស​ ​រាល់​ៗ​កន្លះ​ខែ​។​ ​ភិក្ខុ​ទាំងនោះ​ ​មាន​សេចក្តី​យល់ឃើញ​ ​ក្នុង​អាបត្តិ​សង្ឃាទិសេស​ ​ថា​ជា​អាបត្តិ​សង្ឃាទិសេស​មែន​។​ ​តែ​ភិក្ខុ១រូប​ ​បិទបាំង​ទុក​ ​ភិក្ខុ១រូប​ទៀត​ ​មិនបាន​បិទបាំង​ទុក​។​ ​ភិក្ខុ​ណា​បិទបាំង​ទុក​ ​វិនយ​ធរ​ ​ត្រូវឲ្យ​ភិក្ខុ​នោះ​សំដែង​អាបត្តិ​ទុក្កដ​ចេញ​។​ ​ម្យ៉ាងទៀត​ ​សង្ឃ​ត្រូវឲ្យ​បរិវាស​ ​ដល់​ភិក្ខុ​នោះ​ ​ចំពោះ​កង​អាបត្តិ​ ​ដែល​បិទបាំង​ទុក​ប៉ុន្មាន​ថ្ងៃ​ ​ហើយ​សឹម​ឲ្យ​មានត្ត​ ​ដល់​ភិក្ខុ​ទាំងពីរ​រូប​ចុះ​។​
 [​៥៦៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​ធម្មវិន័យ​នេះ​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​ជាច្រើន​ ​មាន​ចំនួន​ ​គួរ​នឹង​រាប់​បាន​ខ្លះ​ ​រាប់​មិនបាន​ខ្លះ​ ​មានឈ្មោះ​ដូចគ្នា​ខ្លះ​ ​មានឈ្មោះ​ផ្សេងគ្នា​ខ្លះ​ ​មាន​ចំណែក​ស្មើគ្នា​ខ្លះ​ ​មាន​ចំណែក​ខុសគ្នា​ខ្លះ​ ​កំណត់​បាន​ខ្លះ​ ​(​មិន​ច្រឡូកច្រឡំ​)​ ​ច្រឡូកច្រឡំ​ខ្លះ​។​ ​ភិក្ខុ​នោះ​ ​
ថយ | ទំព័រទី ៤៣២ | បន្ទាប់