[​១១២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​សង្ឃ​ប្រាថ្នា​ ​គប្បី​ធ្វើ​បព្វាជនីយ​កម្ម​ ​ដល់​ភិក្ខុ៣ពួក​ ​គឺ​ភិក្ខុ​អ្នកបង្កហេតុ​ ​បង្ក​ជំលោះ​ ​បង្ក​វិវាទ​ ​បង្ក​តិរច្ឆានកថា​ ​បង្ក​អធិករណ​ក្នុង​សង្ឃ​ពួក១​ ​ភិក្ខុ​ល្ងង់​ ​មិន​ឆ្លាស​ ​ត្រូវអាបត្តិ​ច្រើន​ ​ឥតមាន​ការកំណត់​អាបត្តិ​ពួក១​ ​ភិក្ខុ​នៅ​ច្រឡូកច្រឡំ​ដោយ​គ្រហស្ថ​ ​ដោយ​ការ​ច្រឡូកច្រឡំ​មិន​សមគួរ​ពួក១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​សង្ឃ​ប្រាថ្នា​ ​គប្បី​ធ្វើ​បព្វាជនីយ​កម្ម​ ​ដល់​ភិក្ខុ៣ពួក​នេះឯង​។​
 [​១១៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​សង្ឃ​ប្រាថ្នា​ ​គប្បី​ធ្វើ​បព្វាជនីយ​កម្ម​ដល់​ភិក្ខុ៣ពួក​ដទៃទៀត​ ​គឺ​ភិក្ខុ​មាន​សីលវិបត្តិ​ក្នុង​អធិសីល​ពួក១​ ​មាន​អាចារ​វិបត្តិ​ ​ក្នុង​អជ្ឈាចារ​ពួក១​ ​មាន​ទិដ្ឋិ​វិបត្តិ​ ​ក្នុង​អតិ​ទិដ្ឋិ​ពួក១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​សង្ឃ​ប្រាថ្នា​ ​គប្បី​ធ្វើ​បព្វាជនីយ​កម្ម​ដល់​ភិក្ខុ៣ពួក​នេះឯង​។​ ​
 [​១១៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​សង្ឃ​ប្រាថ្នា​ ​គប្បី​ធ្វើ​បព្វាជនីយ​កម្ម​ដល់​ភិក្ខុ៣ពួក​ដទៃទៀត​ ​គឺ​ភិក្ខុ​ពោល​ពាក្យ​តិះដៀល​ព្រះពុទ្ធ​ពួក១​ ​ពោល​ពាក្យ​តិះដៀល​ព្រះធម៌​ពួក១​ ​ពោល​ពាក្យ​តិះដៀល
ថយ | ទំព័រទី ៧៧ | បន្ទាប់