ព្រះសង្ឃ​ពួក១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​សង្ឃ​ប្រាថ្នា​ ​គប្បី​ធ្វើ​បព្វាជនីយ​កម្ម​ដល់​ភិក្ខុ​ទាំង៣ពួក​នេះឯង​។​ ​
 [​១១៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​សង្ឃ​ប្រាថ្នា​ ​គប្បី​ធ្វើ​បព្វាជនីយ​កម្ម​ដល់​ភិក្ខុ៣ពួក​ដទៃទៀត​ ​គឺ​ភិក្ខុ​ប្រកបដោយ​ការ​ល្បែង​តាម​កាយទ្វារ​ពួក១​ ​ប្រកបដោយ​ការ​ល្បែង​តាម​វចីទ្វារ​ពួក១​ ​ប្រកបដោយ​ការ​ល្បែង​តាម​កាយទ្វារ​ ​និង​វចីទ្វារ​ពួក១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​សង្ឃ​ប្រាថ្នា​ ​គប្បី​ធ្វើ​បព្វាជនីយ​កម្ម​ដល់​ភិក្ខុ​ទាំង៣ពួក​នេះឯង​។​
 [​១១៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​សង្ឃ​ប្រាថ្នា​ ​គប្បី​ធ្វើ​បព្វាជនីយ​កម្ម​ដល់​ភិក្ខុ៣ពួក​ដទៃទៀត​ ​គឺ​ភិក្ខុ​ប្រកបដោយ​អនាចារ​ផ្លូវកាយ​ពួក១​ ​ប្រកបដោយ​អនាចារ​ផ្លូវ​វាចា​ពួក១​ ​ប្រកបដោយ​អនាចារ​ទាំង​ផ្លូវកាយ​ ​ទាំង​ផ្លូវ​វាចា​ពួក១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​សង្ឃ​ប្រាថ្នា​ ​គប្បី​ធ្វើ​បព្វាជនីយ​កម្ម​ដល់​ភិក្ខុ៣ពួក​នេះឯង​។​
ថយ | ទំព័រទី ៧៨ | បន្ទាប់