[​១១៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​សង្ឃ​ប្រាថ្នា​ ​គប្បី​ធ្វើ​បព្វាជនីយ​កម្ម​ដល់​ភិក្ខុ៣ពួក​ដទៃទៀត​ ​គឺ​ភិក្ខុ​ប្រកបដោយ​ការបៀតបៀន​ ​(​សិក្ខាបទ​)​ ​តាមផ្លូវ​កាយ​ពួក១​ ​ប្រកបដោយ​ការបៀតបៀន​ ​(​សិក្ខាបទ​)​ ​តាមផ្លូវ​វាចា​ពួក១​ ​ប្រកបដោយ​ការបៀតបៀន​ ​(​សិក្ខាបទ​)​ ​ទាំង​ផ្លូវកាយ​ ​ទាំង​ផ្លូវ​វាចា​ពួក១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​សង្ឃ​ប្រាថ្នា​ ​គប្បី​ធ្វើ​បព្វាជនីយ​កម្ម​ដល់​ភិក្ខុ​ទាំង៣ពួក​នេះឯង​។​
 ​[​១១៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​សង្ឃ​ប្រាថ្នា​ ​គប្បី​ធ្វើ​បព្វាជនីយ​កម្ម​ដល់​ភិក្ខុ៣ពួក​ដទៃទៀត​ ​គឺ​ភិក្ខុ​ប្រកបដោយ​មិច្ឆា​ជីវ​ផ្លូវកាយ​ពួក១​ ​ប្រកបដោយ​មិច្ឆា​ជីវ​ផ្លូវ​វាចា​ពួក១​ ​ប្រកបដោយ​មិច្ឆា​ជីវ​ទាំង​ផ្លូវកាយ​ ​ទាំង​ផ្លូវ​វាចា​ពួក១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​សង្ឃ​ប្រាថ្នា​ ​គប្បី​ធ្វើ​បព្វាជនីយ​កម្ម​ដល់​ភិក្ខុ​ទាំង៣ពួក​នេះឯង​។​

​ចប់​ ​បព្វាជនីយ​កម្ម​ ​មាន១៤​ ​ដែល​សង្ឃ​ប្រាថ្នា​(​នឹង​ធ្វើ​ ​ក៏​ធ្វើ​បាន​)​។​

ថយ | ទំព័រទី ៧៩ | បន្ទាប់