[​១១៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ដែល​សង្ឃ​ធ្វើ​បព្វាជនីយ​កម្ម​ហើយ​ ​ត្រូវ​ប្រព្រឹត្ត​វត្ត​ដោយ​ប្រពៃ​។​ ​ឯ​ការប្រព្រឹត្ត​វត្ត​ដោយ​ប្រពៃ​ក្នុង​បព្វាជនីយ​កម្ម​នោះ​ដូច្នេះ​ ​គឺ​ភិក្ខុ​ដែល​សង្ឃ​បាន​ធ្វើ​បព្វាជនីយ​កម្ម​ហើយ​នោះ​ ​មិន​ត្រូវឲ្យ​ឧបសម្បទា១​ ​មិន​ត្រូវឲ្យ​និស្ស័យ១​ ​មិន​ត្រូវឲ្យ​សាមណេរ​បម្រើ​ខ្លួន១​ ​មិន​ត្រូវ​ទទួលការ​សន្មតិ​ខ្លួន​ប្រដៅ​ភិក្ខុនី១​ ​ទុកជា​សង្ឃ​សន្មត​ឲ្យហើយ​ ​ក៏​មិន​ត្រូវ​ប្រដៅ​ពួក​ភិក្ខុនី១​ ​សង្ឃ​បាន​ធ្វើ​បព្វាជនីយ​កម្ម​ ​ព្រោះ​អាបត្តិ​ណា​ហើយ​ ​មិន​ឲ្យ​ត្រូវអាបត្តិ​នោះ​ទៀត១​ ​ឬ​អាបត្តិ​ដទៃទៀត​ ​ដែល​ប្រហែល​នឹង​អាបត្តិ​នោះ១​ ​ឬ​អាបត្តិ​ធ្ងន់ជាង​អាបត្តិ​នោះ១​ ​មិន​ត្រូវ​តិះដៀល​កម្ម១​ ​មិន​ត្រូវ​តិះដៀល​ពួក​ភិក្ខុ​អ្នកធ្វើ​កម្ម១​ ​មិន​ត្រូវ​ហាម​ឧបោសថ​របស់​ភិក្ខុ​ជា​បកត​ត្ត១​ ​មិន​ត្រូវ​ហាម​បវារណា​របស់​ភិក្ខុ​ជា​បកត​ត្ត១​ ​មិន​ត្រូវ​ធ្វើជា​អ្នកមាន​មាត់ពាក្យ​ ​(​ក្នុង​អធិករណ៍​នោះ​)​១​ ​មិន​ត្រូវ​ទទួល​នាទី​ជាធំ​ក្នុង​វត្ត១​ ​មិន​ត្រូវឲ្យ​ធ្វើ​ឱកាស​ ​(​ដើម្បី​ចោទ​)​១​ ​មិន​ត្រូវ​ចោទ​(​ភិក្ខុ​ដទៃ​)​១​ ​មិន​ត្រូវ​រំលឹក​ ​(​ភិក្ខុ​ដទៃ​)​១​ ​មិន​ត្រូវ​ប្រកប​ពួក​ភិក្ខុ​(​ឲ្យ​ឈ្លោះ​)​ ​នឹង​ពួក​ភិក្ខុ​ផងគ្នា១​។​

​ចប់​ ​វត្ត១៨ក្នុង​បព្វាជនីយ​កម្ម​។​

ថយ | ទំព័រទី ៨០ | បន្ទាប់