​[​១២០​]​ ​គ្រានោះ​ ​ភិក្ខុសង្ឃ​ ​មាន​ព្រះ​សារីបុត្ត​ ​និង​ព្រះ​មោគ្គល្លាន​ ​ជា​ប្រធាន​ ​បាន​ទៅកាន់​កិ​ដា​គិរិ​ជនបទ​ ​ហើយ​ធ្វើ​បព្វាជនីយ​កម្ម​ ​(​បណ្តេញ​)​ ​ពួក​អស្ស​ជិ​ភិក្ខុ​ ​និង​បុន​ព្វ​សុក​ភិក្ខុ​ ​(​ឲ្យ​ចេញ​)​ ​អំពី​កិ​ដា​គិរិ​ជនបទ​ ​ដោយ​ពាក្យ​ថា​ ​ពួក​អស្ស​ជិ​ភិក្ខុ​ ​និង​បុន​ព្វ​សុក​ភិក្ខុ​ ​មិន​ត្រូវ​នៅក្នុង​កិ​ដា​គិរិ​ជនបទ​ទេ​។​ ​ភិក្ខុ​អម្បាល​នោះ​ ​កាលបើ​សង្ឃ​បាន​ធ្វើ​បព្វាជនីយ​កម្ម​ហើយ​ ​ក៏​មិន​ប្រព្រឹត្ត​វត្ត​ដោយ​ប្រពៃ​ ​មិន​សម្លបរោម​ ​មិន​ប្រព្រឹត្ត​វត្ត​គួរ​ដល់​កិរិយា​រលាស់​ចេញ​ចាក​កម្ម​ ​មិនបាន​ឲ្យ​ភិក្ខុ​ទាំងឡាយ​អត់ទោស​ ​ហើយ​ត្រឡប់ជា​ ​ជេរប្រទេច​ ​បន្ទោស​ការ​ក​សង្ឃ​វិញ​ថា​ ​សង្ឃ​លំអៀង​ដោយ​សេចក្តី​ស្រឡាញ់​ ​លំអៀង​ ​ដោយ​សេចក្តី​ស្អប់​ ​លំអៀង​ដោយ​សេចក្តី​ល្ងង់​ ​លំអៀង​ដោយ​សេចក្តី​ខ្លាច​ ​ភិក្ខុ​ទាំងនោះ​ក៏​ចេញទៅ​ខ្លះ​ ​សឹក​ទៅ​ខ្លះ​ ​ពួក​ភិក្ខុ​ណា​មាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុ​ទាំងនោះ​ ​ក៏​ពោលទោស​ ​តិះដៀល​បន្តុះ​បង្អាប់​ថា​ ​ពួក​អស្ស​ជិ​ភិក្ខុ​ ​និង​បុន​ព្វ​សុក​ភិក្ខុ​ ​ដែល​សង្ឃ​បាន​ធ្វើ​បព្វាជនីយ​កម្ម​ហើយ​ ​មិនសមបើ​នឹង​មិន​ប្រព្រឹត្ត​វត្ត​ដោយ​ប្រពៃ​ ​មិន​សម្លបរោម​ ​មិន​ប្រព្រឹត្ត​វត្ត​គួរ​ដល់​កិរិយា​រលាស់ខ្លួន​ចេញ​ចាក​កម្ម​ ​និង​មិនបាន​ឲ្យ​ភិក្ខុ​ទាំងឡាយ​អត់ទោស​ ​ត្រឡប់ជា​ជេរប្រទេច​បន្ទោស​ការ​ក​សង្ឃ​ថា​ ​សង្ឃ​លំអៀង​ដោយ​សេចក្តី​ស្រឡាញ់​ ​លំអៀង​ដោយ​សេចក្តី​ស្អប់​ ​លំអៀង​ដោយ​សេចក្តី​ល្ងង់​ ​លំអៀង​ដោយ​សេចក្តី​ខ្លាច​ ​ហើយ​ភិក្ខុ​ទាំងនោះ​ក៏​ចេញទៅ​ខ្លះ​ ​សឹក​ទៅ​ខ្លះ​។​ ​ទើប​ភិក្ខុ​ទាំងនោះ​ ​យក​សេចក្តី​នុ៎ះ​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​
ថយ | ទំព័រទី ៨១ | បន្ទាប់