បុគ្គល​នោះ​ឯង មិនកំណត់​ដឹង​នូវ​អវិ​ជ្ជានុ​ស័យ​ផង មិនកំណត់​ដឹង​នូវ​កាមរាគានុស័យ​ផង នូវ​បដិ​ឃានុ​ស័យ​ផង នូវ​មា​នា​នុ​ស័យ​ផង នូវ​ទិ​ដ្ឋានុ​ស័យ​ផង នូវ​វិ​ចិ​កិ​ច្ឆា​នុ​ស័យ​ផង នូវ​ភវ​រាគានុស័យ​ផង ក្នុង​រូបធាតុ ក្នុង​អរូបធាតុ និង​ក្នុង​អប​រិយា​បន្នៈ​នោះ បុគ្គល​ដ៏​សេស វៀរលែងតែ​បុគ្គល​ពីរ​ពួក ដែល​ព្រមព្រៀង​ដោយ​មគ្គ និង​បុគ្គល​ទី ៨ ចេញ មិនកំណត់​ដឹង​នូវ​អវិ​ជ្ជានុ​ស័យ​ផង មិនកំណត់​ដឹង​នូវ​កាមរាគានុស័យ​ផង នូវ​បដិ​ឃានុ​ស័យ​ផង នូវ​មា​នា​នុ​ស័យ​ផង នូវ​ទិ​ដ្ឋានុ​ស័យ​ផង នូវ​វិ​ចិ​កិ​ច្ឆា​នុ​ស័យ​ផង នូវ​ភវ​រាគានុស័យ​ផង ក្នុង​ទី​ទំាង​អស់។

ចប់ បរិញ្ញា​វារៈ។


បហីន​វារៈ


 [៦៧] បុគ្គល​ណា លះបង់​កាមរាគានុស័យ បុគ្គល​នោះ លះបង់​បដិ​ឃានុ​ស័យ​ឬ។ អើ។ មួយ​យ៉ាង​ទៀត បុគ្គល​ណា លះបង់​បដិ​ឃានុ​ស័យ បុគ្គល​នោះ លះបង់​កាមរាគានុស័យ​ឬ។ អើ។
ថយ | ទំព័រទី ១០៥ | បន្ទាប់