ពួក​អកុសលធម៌ របស់​បុគ្គល​នោះ ធ្លាប់​កើតឡើង​ហើយ ក្នុង​ទីនោះ​ឬ។ កាល​ចិត្ត​ទីពីរ របស់​ពួក​សុទ្ធាវាស​សត្វ កាល​ប្រព្រឹត្តទៅ ពួក​អព្យាកតធម៌ របស់​ពួក​អសញ្ញ​សត្វ​នោះ នឹង​កើតឡើង ក្នុង​ទីនោះ តែ​ពួក​អកុសលធម៌ របស់​ពួក​ជន​នោះ មិនធ្លាប់​កើតឡើង​ហើយ ក្នុង​ទីនោះ​ទេ ឯ​ពួក​អព្យាកតធម៌ របស់​ពួក​សត្វ​នោះ ក្រៅពី​នេះ គឺ​ពួក​សត្វ​ចតុ​វោ​កា​រៈ នឹង​កើតឡើង ក្នុង​ទីនោះ ទាំង​ពួក​អកុសលធម៌ ក៏​ធ្លាប់​កើតឡើង​ហើយ​ដែរ។
 [១៨៣] ពួក​កុសលធម៌ របស់​បុគ្គល​ណា មិនធ្លាប់​កើតឡើង​ហើយ ពួក​អកុសលធម៌ របស់​បុគ្គល​នោះ នឹង​មិនកើត​ឡើង​ឬ។ មិន​មាន​ទេ។ ម្យ៉ាងទៀត ពួក​អកុសលធម៌ របស់​បុគ្គល​ណា នឹង​មិនកើត​ឡើង ពួក​កុសលធម៌ របស់​បុគ្គល​នោះ មិនធ្លាប់​កើតឡើង​ហើយ​ឬ។ ធ្លាប់​កើតឡើង​ហើយ។
 [១៨៤] ពួក​កុសលធម៌ របស់​បុគ្គល​ណា មិនធ្លាប់​កើតឡើង​ហើយ ពួក​អព្យាកតធម៌ របស់​បុគ្គល​នោះ នឹង​មិនកើត​ឡើង​ឬ។ មិន​មាន​ទេ។ ម្យ៉ាងទៀត ពួក​អព្យាកតធម៌ របស់​បុគ្គល​ណា នឹង​មិនកើត​ឡើង ពួក​កុសលធម៌ របស់​បុគ្គល​នោះ មិនធ្លាប់​កើតឡើង​ហើយ​ឬ។ ធ្លាប់​កើតឡើង​ហើយ។
 [១៨៥] ពួក​អកុសលធម៌ របស់​បុគ្គល​ណា មិនធ្លាប់​កើតឡើង​ហើយ ពួក​អព្យាកតធម៌ របស់​បុគ្គល​នោះ នឹង​មិនកើត​ឡើង​ឬ។
ថយ | ទំព័រទី ១០៣ | បន្ទាប់