មិន​មាន​ទេ។ ម្យ៉ាងទៀត ពួក​អព្យាកតធម៌ របស់​បុគ្គល​ណា នឹង​មិនកើត​ឡើង ពួក​អកុសលធម៌ របស់​បុគ្គល​នោះ មិនធ្លាប់​កើតឡើង​ហើយ​ឬ។ ធ្លាប់​កើតឡើង​ហើយ។
 [១៨៦] ពួក​កុសលធម៌ មិនធ្លាប់​កើតឡើង​ហើយ ក្នុង​ទីណា។បេ។
 [១៨៧] ពួក​កុសលធម៌ របស់​បុគ្គល​ណា មិនធ្លាប់​កើតឡើង​ហើយ ក្នុង​ទីណា ពួក​អកុសលធម៌ របស់​បុគ្គល​នោះ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ឬ។ កាល​ចិត្ត​ទីពីរ របស់​ពួក​សុទ្ធាវាស​សត្វ កាល​ប្រព្រឹត្តទៅ ពួក​កុសលធម៌ របស់​ពួក​សត្វ​នោះ មិនធ្លាប់​កើតឡើង​ហើយ ក្នុង​ទីនោះ តែ​ពួក​អកុសលធម៌ របស់​ពួក​សត្វ​នោះ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ ក៏​មិនមែន ឯ​ពួក​កុសលធម៌ របស់​ពួក​អសញ្ញ​សត្វ​នោះ មិនធ្លាប់​កើតឡើង​ហើយ ក្នុង​ទីនោះ​ទេ ទាំង​ពួក​អកុសលធម៌ ក៏​នឹង​មិនកើត​ឡើង​ដែរ។ ម្យ៉ាងទៀត ពួក​អកុសលធម៌ របស់​បុគ្គល​ណា នឹង​មិនកើត​ឡើង ក្នុង​ទីណា ពួក​កុសលធម៌ របស់​បុគ្គល​នោះ មិនធ្លាប់​កើតឡើង​ហើយ ក្នុង​ទីនោះ​ឬ។ ពួក​អកុសលធម៌ របស់​ពួក​ព្រះអរហន្ត អ្នក​ព្រមព្រៀង​ដោយ​មគ្គ​ដ៏​ប្រសើរ និង​របស់​ពួក​ជន ដែល​នឹង​បាន​នូវ​មគ្គ​ដ៏​ប្រសើរ ក្នុង​លំដាប់​នៃ​ចិត្ត​ណា នោះ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ តែ​ពួក​កុសលធម៌ របស់​ពួក​ជន​នោះ មិនធ្លាប់​កើតឡើង​ហើយ ក្នុង​ទីនោះ ក៏​មិនមែន ឯ​ពួក​អកុសលធម៌ របស់​ពួក​អសញ្ញ​សត្វ​នោះ ក៏​នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ទេ ទាំង​ពួក​កុសលធម៌ ក៏​មិនធ្លាប់​កើតឡើង​ហើយ​ដែរ។
ថយ | ទំព័រទី ១០៤ | បន្ទាប់