នូវ​ខណៈ​ទាំងពួង ឈ្មោះថា មានកាល​កន្លង​ហើយ ចិត្ត​នោះ របស់​បុគ្គល​នោះ កាល​រលត់ ជា​ចិត្ត​កន្លង​នូវ​ខណៈ​ទាំងពួង ឈ្មោះថា មានកាល​កន្លង​ហើយ ឬក៏​ចិត្ត​ណា របស់​បុគ្គល​ណា កាល​រលត់ ជា​ចិត្ត​កន្លង​នូវ​ខណៈ​ទាំងពួង ឈ្មោះថា មានកាល​កន្លង​ហើយ ចិត្ត​នោះ របស់​បុគ្គល​នោះ កាល​កើតឡើង ជា​ចិត្ត​កន្លង​នូវ​ខណៈ​ទាំងពួង ឈ្មោះថា មានកាល​កន្លង​ហើយ។ ចិត្ត​ណា របស់​បុគ្គល​ណា កាល​មិនកើត​ឡើង ជា​ចិត្ត​កន្លង​នូវ​ខណៈ​ទាំងពួង ឈ្មោះថា មានកាល​កន្លង​ហើយ ចិត្ត​នោះ របស់​បុគ្គល​នោះ កាល​មិន​រលត់ ជា​ចិត្ត​កន្លង​នូវ​ខណៈ​ទាំងពួង ឈ្មោះថា មានកាល​កន្លង​ហើយ ឬក៏​ចិត្ត​ណា របស់​បុគ្គល​ណា កាល​មិន​រលត់ ជា​ចិត្ត​កន្លង​នូវ​ខណៈ​ទាំងពួង ឈ្មោះថា មានកាល​កន្លង​ហើយ ចិត្ត​នោះ របស់​បុគ្គល​នោះ កាល​មិនកើត​ឡើង ជា​ចិត្ត​កន្លង​នូវ​ខណៈ​ទាំងពួង ឈ្មោះថា មានកាល​កន្លង​ហើយ។
មិស្ស​កវា​រុទ្ទស
 [៤៣] ចិត្ត​ប្រកបដោយ​រាគៈ របស់​បុគ្គល​ណា រមែង​កើតឡើង ចិត្ត​ប្រាសចាក​រាគៈ របស់​បុគ្គល​ណា រមែង​កើតឡើង ចិត្ត​ប្រកបដោយ​ទោសៈ របស់​បុគ្គល​ណា រមែង​កើតឡើង ចិត្ត​ប្រាសចាក​ទោសៈ របស់​បុគ្គល​ណា រមែង​កើតឡើង ចិត្ត​ប្រកបដោយ​មោហៈ របស់​បុគ្គល​ណា រមែង​កើតឡើង ចិត្ត​ប្រាសចាក​មោហៈ របស់​បុគ្គល​ណា
ថយ | ទំព័រទី ២០ | បន្ទាប់