រមែង​កើតឡើង ចិត្តរួញរា របស់​បុគ្គល​ណា រមែង​កើតឡើង ចិត្តរាយមាយ របស់​បុគ្គល​ណា រមែង​កើតឡើង ចិត្តជា​មហ​គ្គ​តៈ (រូ​បាវ​ចរៈ និង​អរូ​បាវ​ចរៈ) របស់​បុគ្គល​ណា រមែង​កើតឡើង ចិត្តជា​អមហ​គ្គ​តៈ (លោ​កិយៈ និង​លោ​កុត្ត​រៈ) របស់​បុគ្គល​ណា រមែង​កើតឡើង ចិត្ត​ជាស​ឧត្តរៈ (លោ​កិយៈ) របស់​បុគ្គល​ណា រមែង​កើតឡើង ចិត្តជា​អនុ​ត្ត​រៈ (លោ​កុត្ត​រៈ) របស់​បុគ្គល​ណា រមែង​កើតឡើង ចិត្ត​ដែល​តម្កល់​មាំ របស់​បុគ្គល​ណា រមែង​កើតឡើង ចិត្ត​ដែល​មិនបាន​តម្កល់​មាំ របស់​បុគ្គល​ណា រមែង​កើតឡើង ចិត្ត​រួច​ស្រឡះ (ចាក​អាសវក្កិលេស) របស់​បុគ្គល​ណា រមែង​កើតឡើង ចិត្ត​មិន​រួច​ស្រឡះ របស់​បុគ្គល​ណា រមែង​កើតឡើង ចិត្តជា​កុសល របស់​បុគ្គល​ណា រមែង​កើតឡើង ចិត្តជា​អកុសល របស់​បុគ្គល​ណា រមែង​កើតឡើង ចិត្តជា​អព្យាក្រឹត របស់​បុគ្គល​ណា រមែង​កើតឡើង ចិត្ត​ប្រកបដោយ​សុខវេទនា របស់​បុគ្គល​ណា រមែង​កើតឡើង (ធម៌​ទាំងនេះ បណ្ឌិត​គប្បី​រើ​ឡើង ដរាបដល់​សរណៈ និង​អរណៈ ដោយ​ឧបាយ​នេះ) ចិត្តជា​អរណៈ (មិន​សៅហ្មង) របស់​បុគ្គល​ណា រមែង​កើតឡើង រមែង​មិន​រលត់ ចិត្តជា​អរណៈ របស់​បុគ្គល​នោះ នឹង​រលត់ នឹង​មិនកើត​ឡើង ឬក៏​ចិត្តជា​អរណៈ របស់​បុគ្គល​ណា នឹង​រលត់ នឹង​មិនកើត​ឡើង ចិត្តជា​អរណៈ របស់​បុគ្គល​នោះ រមែង​កើតឡើង រមែង​មិន​រលត់។

ចប់ ឧទ្ទេស​វារៈ។

ថយ | ទំព័រទី ២១ | បន្ទាប់